Connect with us

ព័ត៌មានជាតិ

ភេសជ្ជៈ​ក្តៅៗ​សាមញ្ញ​ទាំងនេះ​ការពារ​សុខភាព​នា​រដូវ​ភ្លៀង​ធ្លាក់

បានផុស

នៅ

រដូវវស្សា ជា​ឱកាស​ដែល​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​ច្រើន​ប្រភេទ ​ហេតុនេះ​ការ​ថែទាំ​សុខភាព​ដោយ​ទទួលទាន​អាហារ និង​ផឹក​ភេសជ្ជៈ​ល្អៗ ជា​វិធី​ការពារ​ប្រព័ន្ធ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ដូច្នេះ​តើ​គួរ​ផឹក​ភេសជ្ជៈ​អ្វី​ខ្លះ​នា​រដូវ​ភ្លៀង ដើម្បី​ជំនួយ​សុខភាព?

១ តែ​ខ្ញី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ខ្ញី ជា​ភេសជ្ជៈ​ងាយស្រួល​ធ្វើ​ដោយ​ខ្លួនឯង។ យើង​អាច​ធ្វើ​តែ​ខ្ញី​នៅ​ផ្ទះ​ដោយ​ប្រើ​ដាំ​ទឹក​ពុះ​មួយ​កែវ ជាមួយ​ខ្ញី​ពីរ​បី​ចំណិត ឬ​អាច​បន្ថែម​ទឹក​ឃ្មុំ​ឬ​ក្រូចឆ្មារ​ខ្លះ​រឹត​តែ​ល្អ ហើយ​កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់។ ការ​ទទួល​តែ​ខ្ញី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ឈាម​រត់​បាន​ល្អ សម្រួល​បញ្ហា​ផ្លូវ​ដង្ហើម ជា​ពិសេស​ការពារ​អាឡែកហ្សី​និង​ផ្ដាសាយ។ បន្ថែម​ពី​នេះ តែ​ខ្ញី​មួយ​ពែង​ជាមួយ​ទឹក​ឃ្មុំ​ជួយ​បំបាត់​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ផងដែរ។

២ ទឹកដោះគោ​លាយ​គ្រាប់​អាល់ម៉ុន

តែ​ទឹកដោះគោ​គ្រាប់​អាល់ម៉ុន ជា​ភេសជ្ជៈ​ដែល​មាន​កាឡូរី​តិច​ជាង​ទឹកដោះគោ​ធម្មតា ព្រមទាំង​គ្មាន​កូឡេស្តេរ៉ូល​នោះ​ទេ។ ភេសជ្ជៈ​នេះ​ជួយ​កាត់បន្ថយ​បញ្ហា​ទឹកនោមផ្អែម ការ​លើសឈាម និង​ការពារ​ការ​ឡើង​ទម្ងន់។ ​សក្ដិសម​សម្រាប់​ផឹក​ក្នុង​រដូវវស្សា​នេះ។

៣ សូកូឡា​ក្ដៅ

សូកូឡា​ក្ដៅ ជា​ភេសជ្ជៈ​ដែល​មាន​សុខភាព​ល្អ​បំផុត​មួយ បើ​យើង​ទទួលទាន​បាន​ត្រឹមត្រូវ។ នេះ​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ catechins ដែល​ជួយ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ។ រី​ឯ​សារជាតិ flavonoids អាច​ជួយ​កាត់បន្ថយ​ការ​រលាក ។ សូកូឡា​ក្ដៅ​ងាយ​រក​ទិញ​តាម​ហាង​នានា និង​ងាយ​ធ្វើ​ដោយ​ខ្លួនឯង​ផង​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​ទិញ​នៅ​ហាង យើង​មិន​គួរ​យក​រសជាតិ​ផ្អែម​ពេក​ទេ និង​កុំ​ដាក់​ទឹកដោះគោ ហើយ​បើ​ឆុង​ខ្លួនឯង​ត្រូវ​ប្រើ​ទឹកដោះគោ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់។

៤ កាហ្វេ​ឈើ​ឯម

ឆុងកាហ្វេ ដោយ​បន្ថែម​ជាតិ​ឈើ​ឯម ជំនួស​ឲ្យ​ស្ករ បង្កើត​ជា​ភេសជ្ជៈ​ដ៏​ល្អ​នា​រដូវ​ត្រជាក់។ ភេសជ្ជៈ​នេះ មិន​ត្រឹម​តែ​កាត់បន្ថយ​ជាតិ​ស្ករ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​នោះ​ទេ ថែម​ទាំង​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​បាន​ថែម​ទៀត។ បន្ថែម​ពី​លើ​នេះ កាហ្វេ​ផ្សំ​ឈើឯម​អាច​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​ល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Her World

ចុចអាន៖គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង​ចំពោះ​សុខភាព​ថ្លើម​

ចុចអាន៖បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

Sokha Hotels

ព័ត៌មានពេញនិយម