សុខភាព
បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?
ដំណើរការនៃការសម្រាល គឺឈឺពោះសម្រាល បន្ទាប់មកក៏បែកទឹកភ្លោះ ឬបែកទឹកភ្លោះមុនបន្តិច ក៏ចាប់ផ្ដើមឈឺពោះតាមក្រោយ ប៉ុន្តែបច្ចុប្បន្នមានស្រ្តីជាច្រើនបែកទឹកភ្លោះយូរហើយ នៅតែមិនឈឺពោះសោះ។ ដូចនេះតើគួរតែប្រើថ្នាំឲ្យឈឺពោះ ឬក៏សម្រាលតាមវិធីវះកាត់?
វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងពន្យល់ពីដំណើរការទឹកភ្លោះនេះ។ ទឹកភ្លោះ ជាវដ្តជីវិតរបស់កូន វាកើតឡើងពីទឹករងៃ និងឈាមរបស់ម្តាយដែលជ្រាបចូលតាមរយៈសុក តាំងពីសប្តាហ៍ដំបូងនៃការមានគភ៌។ ការបែកទឹកភ្លោះរបស់ស្ត្រីពពោះនៅត្រីមាសទី១ និងទី២ មិនអាចជួយបានទេ ដោយសារជំងឺផ្សេងៗ ឬកត្តាជាច្រើនទៀត។ តែសម្រាប់ស្ត្រីគ្រប់ខែវិញទឹកភ្លោះនឹងស្រកទៅវិញខ្លះ ព្រោះពេលគ្រប់ ឬលើសខែនោះ ទឹកភ្លោះលែងបង្កើតមកទៀតហើយ។
ចំណែកបញ្ហាបែកទឹកភ្លោះ មិនឈឺពោះអាចមកពីបញ្ហាណាមួយ ដូចនេះបើទឹកភ្លោះបែកហើយមានជម្រើស ២ គឺកើតធម្មជាតិ ឬក៏វះកាត់តាមករណីជាក់ស្ដែង ដោយរង់ចាំមើលឲ្យឈឺពោះ កូនវិលចូលអាងត្រគាក បើកស្បូនបើក ពេទ្យនឹងឲ្យកើតតាមធម្មជាតិ។ ប៉ុន្តែបើបែកទឹកភ្លោះយូរកូនមិនបង្វិលក្បាល ក្បាលធំពេក កូនទន្ទឹងពោះ ស្ងួតទឹកភ្លោះអស់ ហើយមើលទៅពិបាក ឬគ្រោះថ្នាក់ក្នុងពេលសម្រាលធម្មជាតិ ទាំងម្ដាយ ទាំងកូន ជម្រើសវះកាត់ល្អបំផុត។ មួយវិញទៀតបើបែកទឹកភ្លោះ និងឈឺពោះតែឈឺខ្លាំង ស្បូនមិនបើក ក៏ពេទ្យមិនឲ្យសម្រាលតាមធម្មជាតិដែរ ព្រោះនៅពេលឈឺពោះកាន់តែខ្លាំង ស្បូននឹងចុះខ្សោយដោយសារការច្របាច់ ដែលនេះមានគ្រោះថ្នាក់ចំពោះម្ដាយ និងកូន។

សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តឲ្យស្ត្រីសម្រាលដោយវិធីណាមួយទាមទារឲ្យគ្រូពេទ្យយកចិត្តទុកដាក់ ទាំងដំណើរការបែកទឹកភ្លោះ ស្បូន ចង្វាក់បេះដូងកូន និងសុខភាពម្ដាយ។ លោកបន្ថែមទៀត ការបែកទឹកភ្លោះរយៈពេលយូរ ឬឆាប់ មិនអាចកំណត់ឲ្យគ្រូពេទ្យសម្រេចប្រើវិធីសាស្ត្រណាមួយភ្លាមៗឡើយ។
ជារួមទាំងថ្នាំដាក់ឲ្យឈឺពោះ និងវិធីវះកាត់ គ្រូពេទ្យត្រូវវិភាគ និងពន្យល់ទៅកាន់សាមីខ្លួន និងក្រុមគ្រួសារ ហើយគ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យស្ត្រីសម្រាលកូនតាមធម្មជាតិតាមដែលអាចធ្វើទៅបាន ករណីមើលឃើញថាគ្រោះថ្នាក់ ទើបបង្វែរមកវិធីវះកាត់វិញ ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖អ្វីទៅជាដុំទីម៉ូម (Thymome)!
ចុចអាន៖ឧស្សាហ៍រងាខុសធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


