Connect with us

ព័ត៌មានជាតិ

ផ្សារ​ទួល​ទំពូង ថយចុះភ្ញៀវជាង៧០ភាគរយ​ ក្រោយផ្ទុះព្រឹត្តិការណ៍​២០កុម្ភៈ

បានផុស

នៅ

​ភ្ញៀវ​ចេញចូល​ផ្សារ​ទួល​ទំពូង ​បាន​ថយ​ចុះ​ប្រមាណ​ជា ៧០​ភាគរយ ក្រោយ​ការ​ផ្ទុះ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ដែល​អាជីវករ​លក់ដូរ ​នៅ​ក្នុង​ផ្សារ​បាន​បើក​តូប​លក់ដូរ​ប្រមាណ​ជា៨៥​ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង ​ ខណៈដែល​លោក​ដឹកនាំ​មន្ត្រី ក្នុង​ជួរ​គណៈកម្មការ​ផ្សារ​ចុះ​ផ្សព្វផ្សាយ​និង​ចែក​ម៉ាស​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ជូន​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ក្នុង​ផ្សារ​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំង​អស់គ្នា​។

លោក​ ចំរើន សុខ​លីម​ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ ដែល​ចេញចូល​ផ្សារ​ទួល​ទំពូង​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ៧០% ។​ ចំណែក​បងប្អូន​អាជីវករ បាន​បើក​តូប​លក់​ប្រមាណ​ជា​៨៥​ភាគរយ​។​

​លោក ​ចំរើន សុខ​លីម ​បាន​អះអាង​ថា ការ​ធ្លាក់ចុះ​ភ្ញៀវ​រហូតដល់​ប្រមាណ​៧០​ភាគរយ​នេះ លោក​បាន​លើកឡើង​ជាហេតុ​ផល​ថា មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណា​ម គឺ​ភ្ញៀវ​បាន​ចេញ ចូល​ផ្សារ​យ៉ាង​ច្រើន​កុះករ ហើយ​ក្រោយពី​វិធី​ចូលឆ្នាំ​ចិន វៀតណាម​បាន​បញ្ចប់​ទៅ ភ្ញៀវ​ដែល​ចេញ ចូល​ក្នុង​ផ្សារ​ក៏បាន​ថយ​ចុះ​មួយ​កម្រិត។ ប៉ុន្តែ​ក្រោយពី​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ទៀត ភ្ញៀវ​ចេញចូល​ផ្សារ​ បាន​ថយចុះ​យ៉ាងខ្លាំង​តែ​ម្តង ពោល​គឺ​ថយចុះ​ប្រមាណ​ជា​៧០​ភាគរយ​។

​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​និង​អាជីវករ​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ លោក​ចំរើន សុខ​លីម បាន​បញ្ជាក់​ថា នៅ​ផ្សារ​ទួល​ទំពូង​មាន​ច្រក​ចេញចូល ក្នុង​ផ្សារ​ចំនួន​១៦​ច្រក ហើយ​ទាំង​១៦​ច្រក​នេះ គណៈកម្មការ​ផ្សារ បាន​ដាក់ អាល់កុល​និង​ម៉ាស៊ីន​វាស់​កម្ដៅ ព្រមទាំង​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid ចំនួន​៤​ទៀត​ក្នុង​មួយ​ច្រក ដើម្បី​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​លោក​ចំរើន សុខ​លីម ក៏បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់ អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន គឺ ៣​កុំ​និង​បី​ការពារ​។ បើ​មាន​អាជីវក​រណា​ម្នាក់​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ នោះ​ផ្សារ​ទាំងមូល​ត្រូវ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​ហើយ។ ដូច្នេះ​ទេ លោក​សូម​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ចូលរួម​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​-១៩​នេះ​ទាំង​អស់​គ្នា​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរនិងពលរដ្ឋច្បារអំពៅស្រុះគ្នាពាក់ម៉ាស់ ការពារកូវីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម