ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឱ្យអគ្គនាយកដ្ឋានក្រោមឱវាទបន្តយកចិត្តទុកដាក់លើការធ្វើកំណែទម្រង់ថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ឱ្យអគ្គនាយកដ្ឋានទាំងអស់ក្រោមចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើកិច្ចការកំណែទម្រង់ ដើម្បីប្រសិទ្ធិភាពការងារ។ លោករដ្ឋមន្ត្រី ថា កំណែទម្រង់ ជាឱកាសតែមួយគត់ដែលបញ្ចៀសការដើរទៅបុកជញ្ជាំង។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងនីតិកាលទី៧នេះ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ទៅលើការបន្តយកចិត្តទុកដាក់លើការកំណែទម្រង់ប្រព័ន្ធ និងការគ្រប់គ្រងកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្នុងឯកសណ្ឋានផ្លូវការនគរបាលជាតិ ជាលើកដំបូងក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ ពីការជឿជាក់យ៉ាងមុតមាំទៅលើអគ្គនាយកដ្ឋានទាំងអស់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ថា នឹងបន្តយកចិត្តទុក ដាក់កាន់តែខ្លាំងក្លាថែមទៀតក្នុងការធ្វើកំណែទម្រង់អង្គភាពរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូច្នេះថា៖ «ឆ្នាំនេះ វាអាចនឹងទៅផុត ប៉ុន្តែខ្ញុំសូមតម្កល់នូវភាពកក់ក្ដៅ និងជឿទុកចិត្តយ៉ាងមុះមុតតាមបណ្ដាអគ្គនាយកដ្ឋាននីមួយៗទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ ហើយខ្ញុំជឿជាក់១០០ភាគរយ ថា កំណែទម្រង់ ជាឧបករណ៍តែមួយ គត់ ជាឱកាសតែមួយគត់ ដែលយើងដើរជៀសផុតពីការទៅបុកជញ្ជាំង»។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសរំលេចពីបទពិសោធន៍កន្លងមក ដែលក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ប្រកបដោយផ្លែផ្កាមកដល់បច្ចុប្បន្ននេះ តួយ៉ាងលើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅដើម្បីផ្ដល់សិទ្ធិអំណាចទៅឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ឱ្យឆ្លើយតបទៅនឹងតម្រូវការលើការងារជាក់ស្ដែង ជាពិសេសតម្រូវការជាក់ស្ដែងនៅថ្នាក់ក្រោមជាតិ។

តាមរយៈនេះ លោក ស សុខា បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបន្តធ្វើការងារនេះនៅពេលបន្តបន្ទាប់ទៀតដើម្បីពង្រឹងលើការងារកំណែទម្រង់នេះ ហើយក្នុងនោះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានប្រកាសប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើយ៉ាងណាជំរុញភាពយេនឌ័រនៅក្នុងសង្គម ក៏ដូចជាការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធផងដែរ។ បើតាមការប្រកាសរបស់លោក ស សុខា ឆ្នាំក្រោយ ចំនួនស្រ្តីដែលអាចចូលបម្រើការងារក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ នឹងមានចំនួនច្រើនជាងនេះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


