Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា បញ្ជាឱ្យសមត្ថកិច្ចបន្តបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងត្រៀមជួយពលរដ្ឋជួបគ្រោះផ្សេងៗ

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ឯកឧត្ដម ឌី វិជ្ជា ដាក់ចេញបញ្ជាបែបនេះ​  ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍រដ្ឋបាលចំនួន៥ នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានដាស់តឿនកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ។

គួរឱ្យដឹងថា អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ខ្នង ដែលដាក់សម្ពោធនាពេលនេះ គឺស្ថិតនៅប៉ុស្តិ៍រដ្ឋបាល ធ្លក, ប៉ុស្តិ៍រដ្ឋបាល ឈើទាល, ប៉ុស្តិ៍រដ្ឋបាល គ្រួស, ប៉ុស្តិ៍រដ្ឋបាល ព្រះពន្លា និងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់។ អគារប៉ុស្តិ៍រដ្ឋបាលទាំង៥នេះ គឺជាចំណាយថវិកាសាងសង់ប្រមាណ៧ ៥០០០ដុល្លារ ជាអំណោយរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា។

ក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ នាព្រឹកនេះ ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលទាំង០៥ ក្នុង០១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រលើតុ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ០១គ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៤ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម