Connect with us

ព័ត៌មានជាតិ

“ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?”

បានផុស

នៅ

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់វ៉ាក់សាំងកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់ក្រុមអាទិភាពជាមុនសិន មានដូចជាក្រុមគ្រូពេទ្យ បុគ្គលិកមន្ត្រីសុខាភិបាល បុគ្គលិកមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ និងក្រុមសារព័ត៌មាន។ កម្មវិធីនេះអនុវត្តតែនៅរៀងរាល់ថ្ងៃធ្វើការ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាចទេ ដោយលើកលែងនៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកផ្លូវការ។

ឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី តើក្រសួងសុខាភិបាលអាចនឹងមានកម្មវិធីចាក់វ៉ាក់សាំងនៅក្រៅម៉ោងធ្វើការ ឬនៅថ្ងៃសៅរ៍ អាទិត្យឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យមិនមានបន្ទុកសម្រាប់តែចាក់វ៉ាក់សាំងទេ ដោយពួកគាត់មានការងារដែលត្រូវយាមកាម ២៤ម៉ោង។ ក្រសួងសុខាភិបាលបានយកក្រុមគ្រូពេទ្យដែលនៅបម្រើការក្នុងមន្ទីរពេទ្យហ្នឹង ដើម្បីបង្រៀនពួកគាត់ ហើយឱ្យពួកគាត់ជួយចាក់វ៉ាក់សាំងកូវីដ-១៩នោះ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹង កាលណាយើងប្រតិបត្តិការចាក់វ៉ាក់សាំង យើងត្រូវការសមាជិកជួយការងារគ្នាក្នងមួយក្រុមគឺ៩នាក់។ បើក្នុង៩នាក់ហ្នឹង​ មានគ្រូពេទ្យ៣នាក់គាត់យាមបាត់ហើយ គាត់ទៅមើលអ្នកជំងឺផ្សេងៗទៀតបាត់ហើយ ដូចនេះក្រុមហ្នឹងអត់អាចធ្វើការកើតទេ។ អ៊ីចឹងហើយបានជាយើងត្រូវសម្របសម្រួល ហើយទុកពេលវេលាដល់ក្រុមគ្រូពេទ្យធ្វើការផ្សេងទៀត”។

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់បន្ថែថា៖ “ពេលខ្លះយើងសម្រុកតែចាក់វ៉ាក់សាំង តែយើងភ្លេចផ្ដល់សេវាសុខភាព និងព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត។ អ៊ីចឹងយើងគិតថា ការចាក់វ៉ាក់សាំងនេះ យើងនឹងផ្ដល់ជូនរៀងរាល់ម៉ោងធ្វើការ ហើយសម្រាប់ម៉ោងផ្សេងទៀត ថ្ងៃផ្សេងទៀត យើងទុកលទ្ធភាពឱ្យក្រុមគ្រូពេទ្យយើងគាត់អាចផ្ដល់សេវាអីផ្សេងៗទៀត”។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងសុខាភិបាលក៏នឹងគិតគូរបត់បែនតាមស្ថានភាពជាក់ស្ដែងក្នុងការផ្ដល់ការចាក់វ៉ាក់សាំងនៅក្រៅម៉ោងធ្វើការ ឬនៅថ្ងៃសៅរ៍ អាទិត្យផងដែរ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ “តែនេះជាជំហានបឋមដែលយើងទើបតែចាប់ផ្ដើម។ នៅពេលណាយើងមើលឃើញតម្រូវការជាចាំបាច់ ថាត្រូវរុញយ៉ាងម៉េច ត្រូវដាក់យ៉ាងម៉េចទៀតដើម្បីឱ្យល្បឿននៃការចាក់វ៉ាក់សាំងហ្នឹងឱ្យលឿន នោះយើងនឹងពិភាក្សាគ្នា ហើយឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកនឹងមានការពិចារណា និងមានការសម្រេចចិត្តនៅពេលក្រោយទៀត”។

គិតមកដល់ថ្ងៃទី២៥ កុម្ភៈម្សិលមិញនេះ មានអ្នកស្ម័គ្រចិត្តមកទទួលកចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ចំនួន ១៦,០៤៥នាក់ ក្នុងនោះអ្នកដែលបានចាក់រួចមានចំនួន ១៣,១០១ នាក់ ដោយ ២,៩៤៤នាក់ទៀត មិនត្រូវបានគ្រូពេទ្យអនុញ្ញាតដោយសារខុសលក្ខខណ្ឌមិនអាចទទួលវ៉ាក់សាំងនោះបាន។

បច្ចុបន្នមានរដ្ឋាភិបាលកំពុងផ្ដល់ការចាក់វ៉ាក់សាំង ដែលបានបន្តអនុវត្តនៅតាមរាជធានីខេត្តចំនួន១០ ទូទាំងប្រទេស មានដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ កោះកុង ប៉ៃលិន ព្រះសីហនុ ស្វាយរៀង ពោធិសាត់ និងខេត្តកែប។

គួររំលឹកថា កម្ពុជាបានចាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ដោយស្ម័គ្រចិត្ត ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ដោយមានឥស្សរជន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានចាក់វ៉ាក់សាំងនេះរួចមកហើយ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកុមារជាតិ។

សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសឱ្យដឹងថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេ មានជាង៤២ម៉ឺននាក់ ដែលជាអ្នកធ្វើការមានហានិភ័យខ្ពស់ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អ្នកអនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីអប់រំ មន្ត្រីសុខាភិបាល មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម និងមន្រ្តីផ្សេងៗទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួល និងទិញវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងនោះវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយមិត្តបរទេស ដែលនឹងទទួលបានពីសាធារណរដ្ឋចិនចំនួន១លានដូស ពីប្រទេសអូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស និង ជំនួយពី COVAX ចំនួន​៧​លាន​ដូ​ស​៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បន្ត​ចុះ​ចែក​ម៉ាស របស់​សម្តេច តេ​ជោ​ ជូន​ប្រជាពលរដ្ឋ ​ក្នុង​រាជធានី​​​​

ផ្អាក​ការ​ជួបជុំ​ថ្វាយបង្គំ​នៅ​ថ្ងៃ​សុក្រ សម្រាប់បង​ប្អូន​ឥស្លាម រយៈពេល​ពីរ​សប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៩ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម