Connect with us

ព័ត៌មានជាតិ

ធ្លាប់​លឺ​ទេ ? សត្វ​ជ្រូកព្រៃ​ខ្វេះ​មនុស្ស​ឲ្យ​ស្លាប់ ពេលនេះ​ប៉ះ​ហើយ !

បានផុស

នៅ

​បុរស​ម្នាក់​បាន​ស្លាប់ ខណៈក្រុមគ្រួសារ​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ បន្ទាប់ពី​ជនរងគ្រោះ​រូបនេះ ត្រូវ​បាន​ជ្រូកព្រៃ​ខ្វេះ​ដាច់​ជើង​ឈាម​ហូរ​ច្រើនពេក បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ ដែល​ឧបទ្ទវ​ហេតុនេះ កើតឡើង​នា​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភ​: ឆ្នាំ​២០២១ នៅ​ចំណុច​ច្រាប​ឈ្នួល ខាងក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​ប្រហែល​២០០​ម៉ែត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ស៊ុន វី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ នៅ​ចំណុច​ច្រាប​ឈ្នួល ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។​

ប្រភពព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ សត្វ​ឆ្កែ​របស់​ជនរងគ្រោះ បាន​ព្រុស​ដេញ​សត្វ​ជ្រូកព្រៃ ពេលនោះ​ជនរងគ្រោះ​បាន​ឮ​សត្វ​ឆ្កែ​របស់​គាត់​ព្រុស ក៏​រ​ត់ទៅ​មើល​ប្រទះឃើញ​សត្វ​ឆ្កែ​របស់​គាត់​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្វ​ជ្រូកព្រៃ ខណៈ​ពេលនោះ​សត្វ​ជ្រូកព្រៃ​ក្រឡេក​ឃើញ​គាត់​ជា​ម្ចាស់​ឆ្កែ សត្វ​ជ្រូកព្រៃ ក៏​រត់​បោល​បុក​ខ្វេះ​យកៗ​ចំ​ស្មងជើង​ខាងឆ្វេង​ផ្នែក​ខាងមុខ​របស់​ជនរងគ្រោះ ដាច់​រហែក បែក​សាច់​ចេញពី​គ្នា ហូរ​ឈាម​យ៉ាងច្រើន​។ ខណៈ​នោះ ប្រពន្ធ​និង​កូន​របស់​ជនរងគ្រោះ ឃើញ​ជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ក៏​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ លុះ​មកដល់​មន្ទីរពេទ្យ ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​លោក​មេឃុំ​ស​ន្ទ្រែ បាន​បញ្ជាក់​ថា នៅ​តំបន់​ស្រុក​ភ្នំក្រវាញ ពិតជា​មាន​សត្វ​ជ្រូកព្រៃ ដែល​វា​តែងតែ​ចេញដំណើរ​ដើរ​រក​ស៊ី ពី​កន្លែង​១​ទៅ​កន្លែង​១ ស្វែងរក​ចំណី​ដូចជា ដំឡូង​មី និង​មើម ឬ​ស​ឈើ ផ្សេងៗ​ទៀត ដែល​ពួកវា​អាច​ស៊ី​ជា​អាហារ ដើម្បី​ចិញ្ចឹមជីវិត​របស់​ពួកវា​។ ដូច្នេះ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​ជាយថាហេតុ​។ បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន ចំណែក​សត្វ​ជ្រូកព្រៃ បោល​ចូល​ព្រៃ​បាត់ទៅ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ខឹងម្ចាស់​ហាងមិនចាក់​បទចម្រៀងឲ្យស្ដាប់ទាញកែវបោកប្រាវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម