ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ភាគទាន ចៀសវាងចាញ់បោកជនខិលខូច
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាសមាជិករបស់ ប.ស.ស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបង់ភាគទាន ដើម្បីចៀសវាងការចាញ់បោកជនខិលខូចនាំឱ្យខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងតាមរយៈឃ្លិបវីដេអូមួយចេញផ្សាយនៅថ្ងៃទី ០៦ មិថុនានេះថា ថ្មីៗនេះ មានជនអនាមិក បានបន្លំលេខគណនីធនាគាររបស់ ប.ស.ស និងចូលក្នុងគ្រុបតេឡេក្រាម ឆាតរបស់ ប.ស.ស ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស និងបានយកឡូហ្គោរបស់ ប.ស.ស ទៅតាំងធ្វើជាប្រូហ្វាល់ ដើម្បីឆបោកប្រជាពលរដ្ឋជាសមាជិករបស់ ប.ស.ស ឱ្យបង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន។
លោកបានបន្តថា ករណីឆបោកនេះបានបង្កឱ្យមានភាពភ័ន្តច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស ហើយការក្លែងបន្លំនេះបង្កឱ្យមានភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាពប.ស.ស. ជាពិសេសពលរដ្ឋដែលជាសមាជិកប.ស.ស ផ្ទាល់តែម្ដង។

លោកបានបន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះ ប.ស.ស បាននិងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការនីតិវិធីតាមផ្លូវច្បាប់ និងស្រាវជ្រាវរកជនឆបោកខាងលើមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា ប.ស.ស មិនមានគណនីធនាគារដែលបង្ហាញឈ្មោះជាបុគ្គលណាម្នាក់ និងគ្មានការបង់ភាគទានតាមរយៈការស្កេនឃ្យូអរកូដនោះទេ។ ដូចនេះមុនពេលបង់ភាគទានប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យមើលពាក្យប.ស.ស.បុគ្គលស្វ័យនិយោជន៍ ឬជាភាសាអង់គ្លេស NSS self employed ចៀសវាងចាញ់បោកជនខិលខូចនាំឱ្យខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ ដោយប្រកាសណាមួយ៕
អត្ថបទ ៖ សំអឿន



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


