ព័ត៌មានជាតិ
រដ្ឋបាលរាជធានីណែនាំ៥ចំណុច ក្នុងការចូលរួមធ្វើអនាម័យ ដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំរាម សំណល់រឹង
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យរដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ ការដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំណល់រឹង សំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបាន ត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការ ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន។
តាមសេចក្ដីណែនាំស្តីពីការចាត់តាំងអនុវត្តន៍ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤របស់រដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី០៧មិថុនានេះ បានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យក ថ្ងៃទី០៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមចូលរួមអនុវត្តដូចខាងក្រោម៖
១. សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំណល់រឹង សំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបាន ត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការ ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន
២. សូមចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួត ផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណគ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ
៣. សូមយកចិត្តទុកដាក់លើការ គ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួមធ្វើ អនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវចម្រុះ និងធនធានធម្មជាតិ តាមរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន
៤. គ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការ ចូលរួមរបស់សាធារណជន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព
៥. មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលអនុវត្តន៍របស់រដ្ឋបាល ខណ្ឌទាំង១៤ មករដ្ឋបាលរាជធានីភ្នំពេញ។
ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គម ស៊ីវិល ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ត្រូវចាត់តាំងអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី