ព័ត៌មានជាតិ
ផ្ទុះគ្រាប់បែកទាំងកណ្តាលថ្ងៃត្រង់ បុរសម្នាក់រងរបួសធ្ងន់
ហេតុការផ្ទុះគ្រាប់មីនតោនមួយគ្រាប់ ដែលជាសំណល់ពីសង្គ្រាម បណ្តាលឲ្យបុរសអ្នកបើកត្រាក់ទ័រ ម្នាក់រងរបួធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា “មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យអ្នកបើបរ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេទ្យ”។
បើតាមលោក ហេង រតនា នេះជាការបំផ្លិចបំផ្លាញចំពោះក្តីសង្ឃឹមនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ មនុស្សរងរបួសធ្ងន់ធ្ងរនិងត្រាក់ទ័រថ្មីខិតខំចំណាយទិញដេីម្បីធ្វេីកសិកម្មលេីស្ទួយជីវភាពគ្រួសារ តែត្រូវគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនសំណល់ពីសង្គ្រាមបំផ្លាញចោលទាំងស្រុង៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ