ព័ត៌មានជាតិ
មន្ទីរការងារខេត្តស្ទឹងត្រែង លើកទឹកចិត្តយុវជនឲ្យមកទំនាក់ទំនងសាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីសិក្សាជំនាញពិតប្រាកដ
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យយុវជនដែលរៀនចប់ និងអ្នកដែលឈប់រៀនមិនទាន់មានការងារធ្វើ អាចមកទំនាក់ទំនងនៅសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីជ្រើសរើសមុខជំនាញមួយសិក្សាពិតប្រាកដ។

លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានបញ្ជាក់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ លោកថា យុវជនម្នាក់ៗត្រូវមានជំនាញមួយ ព្រោះរាជរដ្ឋាភិបាលអាណត្តិទី០៧ បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរស្នើឱ្យយុវជនមកពិនិត្យមើលមុខជំនាញនីមួយៗនៅសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដើម្បីសិក្សាឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាខឿនសេដ្ឋកិច្ចមួយយ៉ាងរឹងមាំសម្រាប់ការគាំពារជីវភាពខ្លួនឯងផង ហើយផ្តល់ជំនឿជាក់ដល់ប្រជាពលរដ្ឋ និងបានជាកម្លាំងចលនកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិផង។

លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានបញ្ចាក់ថា ការបង្កើតបានការងារគឺយើងបានបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដែលកើតឡើងនៅក្នុងសង្គមគ្រួសារ។

លោកបន្តថា ទិវាជាតិបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយើងរួមគ្នាធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។លោកបន្ថែមថា សំខាន់ជាងនេះសូមអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណា ព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាកូនចៅឱ្យមានជំនាញ និងមុខរបរយកទៅបើកអាជីវកម្មប្រចាំគ្រួសារ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែងបានគាំទ្រដល់ការគិតគូសម្រាប់ផលប្រយោជន៍អនាគតយុវជន ព្រោះយើងបានរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈផ្តល់ចំណេះជំនាញមួយពិតប្រាកដ ហើយអាជ្ញាធរ និងផ្សព្វផ្សាយបន្ត ព្រោះជាចំណែកយ៉ាងសំខាន់ ក្នុងការរួបរួមទប់ស្កាត់បានការធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះរាជរដ្ឋភិបាលអាណត្តិទី៧នេះមានផែនការអនុវត្តឱ្យបាន១លានប្រាំសែននាក់។ ហើយចំពោះយុវជនមានប័ណ្ណគ្រួសារក្រ១ -ក្រ២ ទទួលស្គាល់ពីអាជ្ញាធរ ឃុំសង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ២៨០.០០០ រៀល ពីរាជរដ្ឋាភិបាល ដែលបានមកចូលរៀនមុខជំនាញនិមួយៗផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


