ព័ត៌មានជាតិ
បោះជំរុំក្នុងព្រៃលួចលាក់ ជួញ ដូរសារធាតុញៀន ដោយខុសច្បាប់ត្រូវកំលាំងនគរបាលស្រុកសំរោងទងបង្ក្រាប
មុខសញ្ញាជួញដូរគ្រឿងញៀន ដោយខុសច្បាប់ចំនួន ០៣នាក់ ដែលបោះជំរុំលួចលាក់លក់ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ស្រាវជ្រាវបង្ក្រាបរឹបអូសបានវត្ថុតាងមួយចំនួន ។
នគរបាលបានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមានពីករណីជួញដូរប្រេីប្រាស់គ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានដាក់បទបញ្ជារទៅអធិការដ្ឋានស្រុកសំរោង ចុះស្រាវជ្រាវនិងឈានដល់ការបង្រ្កាប ជាក់ស្ដែង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរោងចាំចាប ភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង សម្របសម្រួលនីតិវិធីដោយលោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ។
នគរបាលបន្តទៀតថា មុខសញ្ញាជួញដូរចំនួន ០៣នាក់ ដែលត្រូវនគរបាលឃាត់ខ្លួននោះ រួមមាន៖
១-ឈ្មោះ ហៀង តាក់ ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ សឿន ភាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង និងឈ្មោះ ភីន ណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិតាសាលឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលបញ្ជាក់ថា វត្ថុតាងដកហូតបាន ម្សៅក្រាមពណស សង្ស័យជាគ្រឿងញៀនចំនួន ២៦កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមុខសញ្ញាទាំង ០៣នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវិធីបន្ត ៕
ភួង រដ្ឋា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


