ព័ត៌មានជាតិ
ន.ប.ប.ប បំភ្លឺថា ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស
នៅថ្ងៃទី២១ ខែមិថុនា នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(ន.ប.ប.ប) បំភ្លឺតបទៅសារព័ត៌មានមួយថា មូលហេតុដែលខ្លួនស្ងាត់ៗមិនមែនអសកម្មការងារឡើយ មូលហេតុដែលស្ងាត់ៗនោះ ព្រោះខ្លាចបាត់តម្រុយជនល្មើស ដែលធ្វើសកម្មភាពលើប្រព័ន្ធបច្ចេកវិទ្យា។ ន.ប.ប.ប បំភ្លឺដូច្នេះ បន្ទាប់ពីកាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤ មានសារព័ត៌ មានមួយ បានផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងរិះគន់ក្នុងន័យចោទប្រកាន់លើ ន.ប.ប.ប អំពីភាពអសកម្មការងាររបស់នាយកដ្ឋាន។

ក្នុងសេចក្ដីបំភ្លឺ ន.ប.ប.ប សរសេរដូច្នេះថា ៖« រាល់ការស្រាវជ្រាវ ស៊ើបអង្កេត របស់មន្ត្រីជំនាញទៅលើគណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលតែងតែផ្សព្វផ្សាយរាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ឬព័ត៌មានដែលបង្កជាអំពើញុះញង់ និងចលាចលដល់សន្តិសុខសង្គម តម្រូវឱ្យរក្សាការសម្ងាត់ក្នុងដំណាក់កាលស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីងាយស្រួលក្នុងការកំណត់សាវតារបស់អ្នកប្រព្រឹត្ត ជាពិសេសជៀសវាងអ្នកប្រព្រឹត្តធ្វើការលុបនូវទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធរបស់ខ្លួន ដែលបង្កជាផលលំបាកដល់មន្ត្រីជំនាញ និងធ្វើឱ្យប៉ះពាល់ ឬបាត់បង់តម្រុយក្នុងការស្រាវជ្រាវ»។
ដើម្បីជាការឆ្លើយតប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ច ន.ប.ប.ប អះអាងថា ខ្លួនបានខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ រហូតឈានដល់ ការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់។

ក្នុងនោះ ន.ប.ប.ប តែងតែផ្សព្វផ្សាយអំពីព័ត៌មាន និង វិធានការណ៍ទប់ស្កាត់នានា ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការចាញ់បោកនូវការឆបោកក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការញុះញង់ណាមួយពីសំណាក់ជនល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏អំពាវនាវដល់សាធារណជន ដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ត្រូវចូលរួមសហការជាមួយនាយកដ្ឋាន តាមរយៈ ការផ្តល់ទិន្នន័យ ឬភស្តុតាងផ្សេងៗ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទដល់នាយកដ្ឋាន ដើម្បីជាតម្រុយដល់មន្ត្រីជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជាជាងធ្វើការ ផ្សព្វផ្សាយជាសាធារណៈ ដែលបង្កឱ្យជនល្មើសបានដឹងខ្លួន និងបំផ្លាញទិន្នន័យ ឬភស្តុតាងពាក់ព័ន្ធការ ប្រព្រឹត្តបទល្មើសរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?