ព័ត៌មានជាតិ
ជីក ១០៧ រណ្ដៅ តាមបណ្ដោយផ្លូវលេខ១ ក្នុងក្រុងបាត់ដំបង យុទ្ធនាការផ្ទះ ១ ខ្នង ដើមឈើ ១ ដើម
នៅក្នុងពិធីជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ ១ខ្នង ដើមឈើ ១ដើម» កាលពីថ្ងៃទី២៣ ខែមិថុនា លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា សម្រាប់យុទ្ធនាការជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ ផ្ទះ ១ខ្នង ដើមឈើ ១ដើម គឺគ្រោងជីករណ្តៅចំនួន ១០៧រណ្ដៅ តាមបណ្ដោយផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក លាង វាសនា បានឱ្យដឹងថា សម្រាប់ការជីករណ្តៅចំនួន ១០៧រណ្ដៅ ក្នុងយុទ្ធនាការជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ ១ខ្នង ដើមឈើ ១ដើម» ក្រុមការងារនឹងធ្វើការជីករណ្តៅតាមបណ្ដោយផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានទីតាំងទី១ ចាប់ពីផ្លូវកែងបណ្ណាគារឥន្ទ្រទេវី ដល់ហាង LG ចំនួន ២១ រណ្ដៅ ទីតាំងទី២ ចាប់ពីហាងលក់ទូរស័ព្ទសុខហៃ ដល់ធនាគារ T-Trust ចំនួន ៣៥ រណ្ដៅ ទីតាំងទី៣ ចាប់ពីធនាគារ AEON ដល់ធនាគារស្ថាបនា ចំនួន ២៩ រណ្ដៅ ទីតាំងទី៤ នៅលើសួនច្បារចាប់ពីស្ពានសម្ដេចក្រឡាហោម ដល់ស្ពានសោហឺ ចំនួន ២២ រណ្ដៅ។
ក្នុងឱកាសដដែលនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា សម្រាប់យុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នេះ ធ្វើឡើងសម្រាប់ក្រុងស្រុកទាំង ១៤ ក្នុងខេត្តបាត់ដំបងតែម្ដង។ ជំហានដំបូងគឺ ផ្ដោតទៅលើទីប្រជុំជន ក្នុងគោលបំណងសំខាន់បំផុតគឺ ដើម្បីកំណត់ឱ្យច្បាស់អំពីព្រំដីចំណីផ្លូវ ជៀសវាងមានការរំលោភបំពានដីចំណីផ្លូវ ជាពិសេសលើកកម្ពស់សម្រស់នៅតាមទីប្រជុំជននៅតាមក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ។

លោកបានសង្កត់ធ្ងន់ថា «នៅថ្ងៃនេះគឺ គ្រាន់តែជាការជីករណ្ដៅសិន ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នឹងធ្វើការដាំកូនឈើដែលបានគ្រោងទុកទូទាំងទីប្រជុំជនក្នុងខេត្តបាត់ដំបង ពោលគឺទាំង ១៤ក្រុង-ស្រុក នឹងរៀបចំពិធីដាំកូនឈើនេះព្រមគ្នាតែម្ដង»៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


