ព័ត៌មានជាតិ
ស្ត្រីរងគ្រោះដោយអគ្គិភ័យឆេះផ្ទះទទួលអំណោយបន្ថែមពីអាជ្ញាធរ
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយការចុះពិនិត្យ និងផ្តល់ជូនអំណោយសង្គ្រោះបឋមចំពោះក្រុមគ្រួសារលោកស្រី អោត នី ដែលជាស្ត្រីរងគ្រោះដោយអគ្គិភ័យឆាបឆេះលំនៅស្ថាន អាជ្ញាធរក្រុងសំរោង ដោយមានកិច្ចសហការជាមួយលោក គឹម គាវិន ប្រធានក្រុមការងារគណៈពង្រឹងចុះជួយសង្កាត់កូនគ្រៀល បានសម្រេចនិងកៀរគរថវិកាដើម្បីឧបត្ថម្ភបន្ថែមដល់លោកស្រី អោត នី ក្នុងការសាងសង់លំស្ថានថ្មី ដោយបានផ្តួចផ្តើមទិញនូវសម្ភារៈ និងយកទៅប្រគល់ជូនដោយមានការចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង លោក គឹម គាវិន ប្រធានក្រុមការងារ និងក្រុមការងារសង្កាត់ ភូមិ។

សម្ភារៈដែលបានផ្តល់ជូនរួមមានឈើក្របចំនួន០១ម៉ែត្រគូប សង្ក័សី ២ម៉ែត្រ៣៤សន្លឹក សង្ក័សី ២,៥ម៉ែត្រ ២២សន្លឹក ដែកគោល ៥ហ៊ុន និង ១តឹក ចំនួន ២សុង ដែកគោលសង្ក័សី ៣គីឡូ ទ្វាចំនួន០១ ព្រមទាំងចំណាយលើថ្លៃឈ្នួលជាង ប្រជាការពារដែលបានចូលរួមជួយនៅក្នុងការរៀបចំសាងសង់ឡើងវិញ ដែលជាការចំណាយរបស់លោក គឹម គាវិន ប្រធានក្រុមការងារចុះជួយសង្កាត់ និងការចូលរួមចំណែកពីលោកអភិបាលក្រុងសំរោងនិងអំណោយរបស់សាខាកាកបាទក្រហមខេត្ត និងការគៀងគរថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជួយដល់គ្រួសារដែលរងគ្រោះ រួមមានអង្ករ១០០គីឡូក្រាម ឃីតចំនួន០១យួរ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ភួយ០២ កន្ទេល០១ កម្រាល០២ និងថវិកាសរុបចំនួន៧១០,០០០៛(ចិតសិបមួយម៉ឺនរៀល។

ឆ្លៀតនៅក្នុងឱកាសនោះ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានថ្លែងនូវការសោកស្តាយ និងបានក្រើនរំលឹកចំពោះប្រជាពលរដ្ឋ ឱ្យបន្តនូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសចំពោះរដូវប្រាំងនេះ ដោយសំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងជៀសវាងករណីគ្រោះអាសន្នជាយថាហេតុណាមួយដូចករណីដែលបានកើតឡើងនាពេលនេះ។

លោកអភិបាលក្រុងបានបន្តថា ពេលដែលជួបគ្រោះអាសន្ន អាជ្ញាធរក្រុង សង្កាត់ និងក្រុមការងារចុះជួយតាមបណ្តាសង្កាត់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការចុះជួយដល់មូលដ្ឋានភ្លាមៗ ស្របតាមឆន្ទៈគោលនយោបាយ និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ លោកអភិបាលក្រុង បានសង្កត់ធ្ងន់ថា បើទោះបីជាមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារចុះជួយតាមបណ្តាសង្កាត់ហើយក្តី ក៏ស្មារតីចូលរួមសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិផងរបងជាមួយគ្នា រឹតតែមានសារៈសំខាន់ និងចាំបាច់ណាស់ទៅទៀត ដើម្បីជួយសម្រាលបន្ទុក និងមើលការខុសត្រូវ យកអាសារគ្នាទៅវិញទៅមក ស្របតាមគន្លងទំនៀមប្រពៃណីរបស់ខ្មែរ ដែលបានចងជាពាក្យទំនៀមមួយឃ្លាថា “ចាំបាច់យកឈើធ្វើកំផែង យកញាតិនេះឯងធ្វើរបង៕
អត្ថបទ ៖ ចាន់ ធី





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


