Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​កុំ​ភ្លេច​កូ​វីដ​១៩

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​កុំ​ភ្លេច​កូ​វិដ​១៩​ឲ្យ​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​ ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ ខណៈ​ដែល​ពិភពលោក​បាន​នឹង​កំពុង​ប្រឈមមុខ​នឹង​ការ​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ជា​ផ្លូវការ​សម្រាប់​ព្យាបាល​នៅឡើយ​នោះ​ទេ​។ ម្យ៉ាងទៀត​ត្រូវ​ធ្វើជា​មន្ត្រី​ស្មោះត្រង់​ក្នុង​ការ​ម​ប្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ ជូន​ដល់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រែ​វ​ល្លិ៍ (​នៅ​ពេល​ដែល​ឆ្លង​ព្រំដែន​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​ឡើងវិញ​)៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម