ព័ត៌មានជាតិ
បណ្ឌិត លី ឆេង បន្តជំរុញឱ្យយុវជនខិតខំយកសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាមូលធនមនុស្សដ៏សំខាន់របស់សង្គមជាតិ
លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុបបានបន្តជំរុញឱ្យបន្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់របស់សង្គមជាតិ និងអាចចាប់យកអាជីពសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ហើយ មានសមត្ថភាពប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។

ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រភាសាអង់គ្លេស ប៊ែលធីជូនដល់សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៩ ដល់ទី៧៤ ដែលបានប្រឡងជាប់ សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ៩៧២នាក់ លោកបណ្ឌិតបានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និង គុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និង ទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។

ក្នុងឱកាសនោះដែរលោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (៣០សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់ គឺប៊ែលធីទី៣១-សាខាវត្តទួលឫស្សីកែវ និង ប៊ែលធីទី៣២-សាខាក្រាំងធ្នង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី១,០០៨នាក់) និងមាន សិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗចំនួន៥ និង បានបញ្ជូលកម្មវិធីសិក្សាបន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។

គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ដែលបានប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៥,២៣៦នាក់ ។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ១១,៨៨៤នាក់ ស្មើនឹង ៧៨% ដែលនឹងទទួលបានសញ្ញាបត្រចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សា ភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ ជាផ្លូវការផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី និង លោកជំទាវ បានចូលរួមអបអរសាទរ និង ប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ៩៧២នាក់ នាពេលនោះផងដែរ៕
អត្ថបទ៖ សុខា












-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន