ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យន្តការនិងសេចក្តីណែនាំដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ»
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានបុរាណវត្ថុនៃអគ្គនាយកដ្ឋានបេតិកភណ្ឌបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «យន្តការនិងសេចក្តីណែនាំដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ» ក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សិក្ខាសាលាខាងលើនេះ គឺមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នជាតិ វិស័យឯកជន តំណាងក្រុមហ៊ុនដឹកជញ្ជូន អាជីវករ និងអង្គភាពពាក់ព័ន្ធ ប្រមាណជាង ៨០ អង្គ/នាក់។ លោករដ្ឋលេខាធិការប្រចាំការបានថ្លែងថា ដើម្បីចាប់យកកាលានុវត្តនភាព និងសក្ដានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ ដោយអនុញ្ញាតឱ្យនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។
លោកបានបញ្ជាក់បន្ថែមថា ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន សំដៅបង្កើនប្រសិទ្ធភាព ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបទនាំចេញ-ចូលទំនិញ ចំណេញពេលវេលា កាត់បន្ថយការិយាធិបតេយ្យក្នុងដំណើរការស្នើសុំលិខិតអនុញ្ញាតនិងកាត់បន្ថយចំណាយផងដែរ។
ក្នុងក្របខណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោករដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបានសម្រេចដាក់ឱ្យអនុវត្តនូវនីតិវិធីក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្ប: ក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិ ដោយអនុលោមតាមសេចក្តីជូនដំណឹងលេខ: ១១ ស.ជ.ណ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ និងសេចក្តីណែនាំ លេខ: ០១ ស.ណ.ន ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»