ព័ត៌មានជាតិ
លោក ឃួង ស្រេង៖បក្សប្រជាជនកម្ពុជាមានស្នាដៃធំសម្រាប់ជាតិ ដោយអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន រក្សាបានសន្តិភាពពេញផ្ទៃប្រទេស
គណបក្សប្រជាជនកម្ពុជាមានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបប៉ុល ពត និងការរាតត្បាតពីជម្ងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជា បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។

លោកឃួង ស្រេង បានរម្លឹកថា សម្តេចតេជោ ហ៊ុន សែន លើកលែងទោសឱ្យគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងណាក៏ដោយ តែសម្តេចពិតជាមិនអាចលើកលែងទោសជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ឡើយ។
លោកឃួង ស្រេង ថ្លែងថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំប្រកបដោយចំណេះដឹងដ៏ខ្ពង់ខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ សមាជិក សមាជិកាបក្សក៏ដូចប្រជាពលរដ្ឋទាំងអស់ បើខ្វះស្បៀងអាចទៅរកបាននៅទីស្នាក់ការបក្ស ខណ្ឌ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ។
គួរបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ ខាងលើនេះ មានចំនួន៥៣០រូប ដែលមានទាំងសមាជិកថ្មីនិងសមាជិកចាស់ ដែលបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជននៅពេលនេះ៕
អត្ថបទ៖ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


