ព័ត៌មានជាតិ
លោក មាស ប៊ុនឡី បំផុសស្មារតីដល់សមាជិក ចូលរួមការពារសន្តិភាព និងសមិទ្ធផលដែលកើតមាន
លោក មាស ប៊ុនឡី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបូទុមសាគរ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានបំផុសស្មារតីដល់សមាជិក-សមាជិកាគណបក្សឃុំអណ្តូងទឹក ធ្វើយ៉ាងណាចូលរួមការពារសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតមានឱ្យបានគង់វង្ស។

ការលើកទឹកចិត្តរបស់លោក មាស ប៊ុនឡី យ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ នៅស្រុកបូទុមសាគរ។
លោក មាស ប៊ុនឡី បានបន្ថែមទៀតថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗ របស់ប្រទេសជាតិ ប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។

លោកអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបូទុមសាគរ គូសបញ្ជាក់ដែរថា ឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ ឆ្នាំ មកនេះ យើងអាចអះអាងប្រកបដោយមោទនភាពបំផុត អំពីបណ្តាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រដែលសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍន៍សង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។
លោក មាស ប៊ុនឡី បន្តរំលេចថា នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជា និច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។

ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺ មាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
ដោយឡែកយុវជន សេន យុសុះ និង យុវនារី អុយ ជឿន ជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំអណ្តូងទឹក មើលឃើញថា មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូល ពិតជាមានការអភិវឌ្ឍឆាប់រហ័សមិននឹកស្មានដល់។ នេះក៏ព្រោះតែការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្ស និង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការកៀរគរវិនិយោគទុនពីក្រៅប្រទេស។
ក្នុងនាមពួកគេជាយុវជនគណបក្ស ប្តេជ្ញាចិត្តបន្តចូលរួមការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍទៅមុខនិរន្តរ៍ ហើយជឿជាក់លើគោលនយោបាយគណបក្សប្រជាជនឥតរុញរាតាមរយៈដើរមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ