ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា សម្រេចដកតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់។ នេះបើតាមប្រកាសស្ដីពីការដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី០៦ ខែឧសភា ប៉ុន្តែទើបផ្សព្វផ្សាយនាថ្ងៃទី០៣ ខែកក្កដា នេះ។

ក្នុងប្រកាសស្ដីពីការដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិកម្ពុជា បានឱ្យដឹងថា ការសម្រេចដកតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពីអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ គឺដោយសារតែ លោក សំអាង ផានី ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាត់វិធានការក្ដៅចំពោះមន្ត្រីដែលល្មើសវិន័យ មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងសារធាតុញៀន ក្រោមរូបភាពពិន័យ ដកហូតមុខតំណែង បន្ថយឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខណ្ឌជាដើម។
គួរឱ្យដឹងថា ចាប់ពីចាប់ផ្ដើមនីតិកាលទី៧រហូតដល់បច្ចុប្បន្ន យ៉ាងហោចណាស់មានមន្ត្រីលើសពី១០០នាក់ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតតំណែង និងបណ្ដេញចេញពីក្របខណ្ឌ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


