ព័ត៌មានជាតិ
ស្ទឹងមង្គលបូរី នៅខេត្តបន្ទាយមានជ័យ នៅរដូវប្រាំងនេះ រីងស្ងួតគ្មានទឹកសូម្បីមួយតំណក់
បន្ទាយមានជ័យ ៖ ស្ទឹងមង្គលបូរីជាស្ទឹងធំ និងវែង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ នៅខែវស្សាមានទឹកជំនន់ជន់ជោរលិចលង់លំនៅឋានហេដ្ឋារចនាសម្ព័ន្ធដំណាំស្រូវដំណាំបន្លែផ្លែឈើលង់មនុស្សស្លាប់និងសត្វ ដល់ខែប្រាំងវិញរីងស្ងួតគ្មានទឹកមួយតំណក់នៅក្នុងស្ទឹងនេះបើតាមអាជ្ញាធរ និងពលរដ្ឋបានឲ្យដឹង។

កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១នេះ មន្ត្រីមូលដ្ឋានបានប្រាប់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មកស្ទឹងមង្គលបូរីមិនអាចគ្រប់គ្រងបាននេះទេ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនិងជីវភាពពលរដ្ឋថែមទៀត។

ករណីនេះមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យក៏ដូចជំនាញឧស្សាហកម្មជំនាញធនធានទឹកនិងឧតុនិយមជំនាញកសិកម្មនិងជំនាញបរិស្ថានក៏ដូចអ្នកជំនាញនៃអង្គការសមាគមដៃគូអភិវឌ្ឍន៍បានធ្វើការសន្និដ្ឋានថា ការបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍបាននាំឲ្យទឹកស្ទឹងមង្គលបូរីក៏ដូចជាស្ទឹងទន្លេនានាចេះតែមានទឹកជំនន់។
ចំពោះទឹកស្ទឹងមង្គលបូរី ដែលចេះតែរីងខះនោះចាប់តាំងពីឆ្នាំ២០១៦មកនោះ គឺមកពីទី១កត្តាប្រែប្រួលអាកាសធាតុដោយប្រភពទឹកមានតែរដូវវស្សាទី២កត្តាមនុស្សដែលបងប្អូនពលរដ្ឋពិសេសកសិករធ្វើស្រែប្រាំងលើសផែនការកំណត់ហើយបូមទឹកស្ទឹងទៅស្រោចស្រពផែនការធ្វើស្រូវប្រាំងលើកទី២ចំនួន៧.០០០ទៅ៨.០០០ហិកតាតែកសិករបានធ្វើលើសផែនការដល់១៤.០០០ហិកតាទៅ២០.០០០ហិកតាហើយនៅបានធ្វើស្រែប្រាំងលើកទី៣និងការប្រើប្រាសទឹកខ្ជះខ្ជាយទៀតទី៣របបទឹកស្ទឹងមង្គលបូរីដែលមានប្រភពពីប្រទេសថៃផងនិងប្រទេសកម្ពុជាផងក៏មិនមានអាងទំនប់ស្ទាក់ទឹកនៅឡើយ៕
ដោយ ៖ វ៉ាន់ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


