Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥

បានផុស

នៅ

នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយ:ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។

សុខទុក្ខរបស់កងកម្លាំង គឺជាអាទិភាពដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានគិតគូរ ហើយផ្តល់នូវការឧបត្ថម្ភគាំទ្រជាប្រចាំ និងទៀងទាត់ បានបង្ហាញច្បាស់ពីសារៈសំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបំពេញបេសកកម្មក្នុងការបម្រើជាតិ និងប្រជាជនមានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់បំផុត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម