ព័ត៌មានជាតិ
សត្វរុយ ស និងដង្កូវមូរស្លឹកបំផ្លាញដំណាំស្រូវក្នុងស្រុកពាមជរ ខេត្តព្រៃវែងជាង៣៥០០ហិកតា
លោក សុន សុគន្ធ អភិបាលរងស្រុកពាមជរ បានឱ្យដឹងថា នៅស្រុកពាមជរបានដាំដុះស្រូវរដូវវស្សាសរុបចំនួន ៩ ៨៩៨ហិកតា ក្នុងនោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសត្វរុយ ស និងដង្កូវមូរស្លឹកចំនួន៣៥៩៤ហិកតា។

កៅក្នុងឱកាសចូលរួមកិច្ចប្រជុំជាមួយលោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបានបន្តថា ចំពោះ «រុយស» បានកើតមានតាំងពីដើមខែមិថុនា និងដង្កូវមូរស្លឹកចាប់ផ្តើមកើតច្រើននៅចុងខែ មិថុនា ឆ្នាំ២០២៤មកម្លេះ ហើយកសិករក៏បានចាត់វិធានការបាញ់ថ្នាំសម្លាប់ «រុយស» ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពឡើយ។ តាមការវាយតម្លៃរបស់កសិករ គឺដំណាំស្រូវរបស់ពួកគាត់ដែលរងការបំផ្លាញក្នុងដំណាក់កាលផើមបាត់ទិន្នផលប្រមាណ៤០-៥០%។
លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានណែនាំដល់ប្រជាកសិករថា ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព និងដំណាក់កាលកកើតកួរដែលស្លឹកទងនៅល្អអាចសង្គ្រោះបានប្រសិនជាអាចកម្ចាត់សត្វ «រុយស» បានទាន់ពេលវេលា។

លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិភាក្សាជាមួយប្រជាកសិករដើម្បីរៀបចំផែនការបាញ់ថ្នាំឱ្យបានស្របពេលគ្នា ។
គួរបញ្ជាក់ថា ខេត្តចំនួន៤នៃប្រទេសកម្ពុជារួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ បានទទួលរងនូវការបំភ្លិចបំផ្លាញដោយសារសត្វរុយសធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវខ្ទង់ម៉ឺនហិចតា៕
អត្ថបទ៖ សំអឿន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


