ព័ត៌មានជាតិ
ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត
នៅទីបំផុត លោក ឡាយ ភាល័យ ម្ចាស់ Camcar collection បានលុបសំណេរ និងវីដេអូនានាដែលនិយាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី សុភ័ក្ត ចេញពីបណ្តាញសង្គមរបស់ខ្លួនហើយកាលពីយប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤។ ការលុបចេញនេះ គឺធ្វើឡើងតាមលិខិតតម្រូវរបស់មេធាវីតំណាងអ្នកឧកញ៉ា លី សុភ័ក្ត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

រូបភាព៖ ហ្វេសប៊ុក លោក ផែង វណ្ណៈ
ថ្វីត្បិតថា បានលុបចោលទាំងអស់មែន ប៉ុន្តែ លោក ឡាយ ភាល័យ ម្ចាស់ Camcar collection មិនបាននិយាយឱ្យដឹងពីការបញ្ចប់ជម្លោះរវាងរូបលោក និងអ្នកឧកញ៉ា លី សុភ័ក្ត នោះទេ។ ចំណែក ខាងអ្នកឧកញ៉ា លី សុភ័ក្ត ក៏មិនបាននិយាយអ្វីនោះដែរ។ យ៉ាងណាក៏ដោយ ជម្លោះរវាងភាគីទាំង២ ត្រូវបានអ្នកកាសែត ផែង វណ្ណៈ បង្ហាញឱ្យដឹងថា បានដោះស្រាយបញ្ចប់រួចហើយ។
នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ផែង វណ្ណៈ បានសរសេរឱ្យដឹងដូច្នេះថា៖ «ក្រោយភ្លៀង មេឃស្រឡះ! ថ្ងៃនេះវិវាទរវាងក្មួយ Camcar Collection និងអ្នកឧកញ៉ា លី សុភ័ក្ដ ត្រូវបានដោះស្រាយបញ្ចប់ ដោយក្មួយប្រុសទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហើយអ្នកឧកញ៉ា ក៏បានដកពាក្យបណ្ដឹង ឈប់ប្ដឹងផ្ដល់ក្មួយចាប់ពីថ្ងៃនេះតទៅ»។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ម្ចាស់ហ្វេសប៊ុក Camcar Collection លោក ឡាយ ភាល័យ បានផ្សព្វផ្សាយថា អ្នកឧកញ៉ា លី សុភ័ក្ត បានទិញរថយន្តឱ្យខ្លួនកែច្នៃចំនួន៣គ្រឿង បន្ទាប់ពីកែច្នៃរួច ម្ចាស់Camcar Collection ថា អ្នកឧកញ៉ាមិនព្រមទទួលយករថយន្តនោះឡើយ បែរជាបញ្ជូនមេធាវីឱ្យមកឱ្យរូបលោកផ្ដិតមេដៃទទួលស្គាល់ថាជាបំណុលជាង១៤ ម៉ឺនដុល្លារទៅវិញ។ ការផ្សព្វផ្សាយដដែល ក៏ថា អ្នកឧកញ៉ាលេងផ្លូវកាត់ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យតែម្ដង។

ឆ្លើយតបបញ្ហានេះ នៅថ្ងៃទី១០ ខែកក្កដា មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានចេញលិខិតឱ្យ Camcar Collection លុបសំណេរ និងវីដេអូ ព្រមទាំងសុំទោសជាសាធារណៈ ព្រោះបានបំផ្លើសការពិត បង្កើតឱ្យមានការញុះញង់លើបណ្តាញសង្គម និងធ្វើឱ្យប៉ះពាល់ដល់កូនក្តីខ្លួន។ ក្នុងលិខិតនោះបញ្ជាក់ថា កន្លងមក លោក ឡាយ ភាល័យ បានណែនាំឱ្យអ្នកឧកញ៉ា លី សុភ័ក្ត ទិញរថយន្ត និងយកឱ្យរូបគេកែច្នៃ។ បន្ទាប់ពីអ្នកឧកញ៉ាព្រមទិញ និងយកឱ្យកែច្នៃ ដោយបានបង់ប្រាក់អស់ជាច្រើន ប៉ុន្តែ ក្រោយពីម្ចាស់ Camcar Collection បានទទួលប្រាក់ និងរៀបចំដំឡើងរថយន្តហើយ បុគ្គលខាងលើមិនបានប្រគល់រថយន្តឱ្យទៅអ្នកឧកញ៉ាវិញទេ ហើយក៏មិនបានធ្វើតាមសន្យាដែរ។ អ្នកឧកញ៉ា ក៏បានឱ្យអ្នកតំណាងទាក់ទងទៅបុគ្គលខាងលើគ្រប់មធ្យោបាយ តែលោក ឡាយ ភាល័យ មិនព្រមសហការរកដំណោះស្រាយ និងព្យាយាមរត់ជាបន្តបន្ទាប់។

រូបភាព៖ ហ្វេសប៊ុក លោក ផែង វណ្ណៈ
មេធាវីតំណាងអ្នកឧកញ៉ា លី សុភ័ក្ត បានស្នើឱ្យ Camcar Collection ត្រូវលុបសំណេរដែលខ្លួនបានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកឧកញ៉ា លី សុភ័ក្ត និងសុំទោសជាសាធារណៈដោយទុករយៈពេល ២៤ ម៉ោង គិតចាប់ពីពេលទទួលបានការជូនដំណឹងនេះតទៅ។ រហូតដល់យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា ភាគីទាំង២បានដោះស្រាយបញ្ហារួចរាល់ ដោយម្ចាស់Camcar Collection ព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហើយអ្នកឧកញ៉ា ក៏ព្រមដកពាក្យបណ្តឹងវិញដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ