Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម​គ្រោងប្រកាសជាខេត្តបញ្ចប់ការបន្ទោ​បង់ពាសវាលនៅថ្ងៃទី២៥​ កក្កដា​ខាងមុខនេះ

បានផុស

នៅ

ក្រោយពីក្រុមការងារធ្វេីការផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ដោយទទួលបានលទ្ធផលល្អប្រសេីរ​ ពោលគឺឈានដល់ប្រកាសខេត្តកំពង់ចាមជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល ​នឹងគ្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥​ ខែកក្កដា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ នាថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ លោក​ យឹម​ ជុង​ រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បានមានប្រសាសន៍ថា​ ទោះខេត្តកំពង់ចាមទទួលបានជ័យលាភីជាខេត្តបញ្ឈប់បន្ទោបង់ពាសវាល ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ តាមពិតយើងនៅមានការងារច្រើនទៀត ក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាពិសេសការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ការបញ្ឈប់បន្ទោបង់ពាស និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខបន្ថែមទៀត។

លោក​ យឹម​ ជុង​ រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជន​បទ​បន្ថែមទៀត​ថា​ ក្រុមការងារចុះផ្ទៀងផ្ទាត់ ការបញ្ឈប់បន្ទោ​បង់ពាសវាលពាសកាល ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់​ពាស​វាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។

ផ្ទុយទៅវិញតំបន់សង្ស័យទាំងនោះប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភីជាខេត្តបញ្ឈប់បន្ទោបង់ពាសវាល យ៉ាងពិតប្រាកដ៕​

អត្ថបទ​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម