ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ប្រកាសតែងតាំងមេបញ្ជាការរងនិងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
លោកវរៈសេនីយ៌ឯក ឆេង វុទ្ធី ត្រូវបានប្រកាសតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ពិធីប្រកាសតែងតាំងមុខតំណែងជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ A នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហានក្រសួងការពារជាតិលេខ ១៨០.ត.ត.០៧២៤ ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៌ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសតែងតាំងលោកវរៈសេនីយ៌ឯក ឆេង វុទ្ធី អត្តលេខ១៩៩២៧៣ ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

មានប្រសាសន៌នៅក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកមេបញ្ជាការង ដែលទើបទទួលការតែងតាំងមុខតំណែងបន្ថែមថ្មីយកចិត្តទុកដាក់បំពេញការងារភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ហើយត្រូវរួបរួមកម្លាំងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ និងកាន់តែរឹងមាំថែមទៀត។
ការងារចំពោះមុខត្រូវត្រៀមកម្លាំងអន្តរាគមន៌ មធ្យាបាយនិងគ្រឿងបំពាក់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលប្រឈមមុខនិងគ្រោះធម្មជាតិ ដូចជា ជំនន់ទឹកភ្លៀងនិងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើតមាននៅពេលខាងមុខនេះ។ ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការក៏បានកោតសរសើរដល់កម្លាំងជំនាញគ្រប់ផ្នែកទាំងអស់ ស្រុកក្រុងចំណុះអាវុធហត្ថខេត្តដែលបានខិតខំបំពេញការងារភារកិច្ចជូនជាតិប្រកបដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានផ្លែផ្កាជាទីមោតនៈភាព។ ជាពិសេសការងារសន្តិសុខ រក្សាសុវត្ថិភាពនិងការការពារសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំកំពូលៗ និងប្រជាពលរដ្ឋនៅក្នុងខេត្តដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកមេបញ្ជាការក៏បានមានប្រសាសន៌ដាស់តឿនដល់កម្លាំងនៅក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋាន ស្នាក់ការ ស្រុក ក្រុងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វនិងដាំដុះបន្លែបង្ការនិងដំណាំរួមផ្សំផ្សេងទៀតឱ្យបានច្រើនដើម្បីទុកសម្រាប់ហូបចុកប្រចាំថ្ងៃនៅក្នុងអង្គភាព៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


