ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ថា មនុស្សជាតិតែងប្រាថ្នាចង់បានសន្តិភាព មិនចង់ឱ្យមានសង្គ្រាមទេ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព និងសង្គ្រាម គឺជាស្ថានភាពដ៏ស្មុគស្មាញ ដែលមនុស្សគ្រប់រូបត្រូវប្រឈមមុខ ក៏ប៉ុន្តែមនុស្សជាតិគ្រប់រូប តែងប្រាថ្នាចង់បានសុខសន្តិភាព និងមិនត្រូវការសង្គ្រាមកើតឡើងនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សន្តិភាព និងសង្គ្រាម គឺតំណាងឱ្យទិដ្ឋភាពពីរ នៃរបៀបដែលយើងប្រាថ្នាចង់រស់នៅជាសង្គមមួយ និងរបៀបដែលយើងដោះស្រាយនៃភាពខុសគ្នារបស់យើង។ សន្តិភាព និងសង្គ្រាម គឺជាស្ថានភាពដ៏ស្មុគស្មាញបំផុត ដែលមនុស្សគ្រប់រូបត្រូវប្រឈមមុខ មិនថា ជនរងគ្រោះដោយសារសង្គ្រាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះ និងការកសាងសន្តិភាព»។
ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា ដោយសម្ដេច បញ្ជាក់ថា នយោបាយឈ្នះ ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈនយោបាយឈ្នះ ឈ្នះ នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ផ្សះផ្សាសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារមួយសម្រាប់មេដឹកនាំនៃបណ្តាប្រទេសទូទាំងពិភពលោកអំពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ឃ្នងព្រៃផ្សៃរបស់ពួកគេ។

ពាក់ព័ន្ធនឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា តុលាការកូនកាត់នេះ បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្ររបស់ខ្លួននឹកស្មានមិនដល់ និងគួរឱ្យកត់សម្គាល់ ពិសេសការនាំយកអតីតមេដឹកនាំកំពូលៗនៃរបបប្រល័យពូជសាសន៍ មកកាត់ទោស បានលាតត្រដាងការពិតជាប្រវត្តិសាស្ត្រអំពី របបខ្មែរក្រហម និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រមទាំងបានបន្សល់ទុកឯកសារសំណុំរឿងជាច្រើន។ សម្តេចធិបតី ចាត់ទុកជោគជ័យរបស់តុលាការនេះ ជាជោគជ័យរួម ទាំងរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺជាជោគជ័យសម្រាប់ជនរងគ្រោះ និងមនុស្សជាតិទាំងមូល។
ការលើកឡើងខាងលើរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


