ព័ត៌មានជាតិ
ក្រសួងអប់រំពង្រឹងគុណភាពវិស័យអប់រំជាមួយនឹងកំណែទម្រង់ស៊ីជម្រៅ
ក្នុងគោលបំណងពង្រឹងគុណភាពវិស័យអប់រំនៅប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានបើកវេទិការគោលនយោបាយអប់រំលើកទីមួយ កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ និងប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

វិទិការអប់រំលើកទីមួយនេះមានការចូលរូមពីតំណាងមកពីបណ្ដាក្រសួង និងស្ថាប័ននានាសរុបជាង៥០០នាក់ ដើម្បីបើកឱកាសឱ្យអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តន៍គោលនយោបាយ អ្នកស្រាវជ្រាវ និងគ្រូបង្រៀនចូលរួមពិភាក្សានូវក្នុងការងារកំណែទម្រង់វិស័យអប់រំ ជាពិសេសការកំណត់អាទិភាព និងការដាក់ចេញសកម្មភាពជាអាទិភាពមួយចំនួនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «ដើម្បីអភិវឌ្ឍវិស័យអប់រំដើម្បីឆ្លើបតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រសួងអប់រំបាននឹងកំពុងប្រឹងប្រែងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងពង្រឹងគុណភាពអប់រំនៅគ្រប់គម្រិត ជាមួយនឹងការកែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ។»
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានបន្តថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោក បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានាដើម្បីបន្តការសិក្សា និងបានប្រែក្លាយវិបត្តិកូវីដ១៩ ឱ្យក្លាយជាកលានុវត្តន៍ភាព ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែបោះជំហ៊ានទៅមុខយ៉ាងខ្លាំងក្លា ជាពិសេសដោយការដាក់អនុវត្តន៍នូវកំណែទម្រង់ការអប់រំតាមបែបឌីជីថល។

ទន្ទឹមនេះ លោកស្រីបណ្ឌិត ហ៊ុល ចាន់មូលីកា ប្រធាននាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ជាច្រើនរួមមាន ការអនុម័ត គោលនយោបាយគ្រូបង្រៀន ផែនការសកម្មភាពអនុវត្តន៍គោលនយោបាយគ្រូបង្រៀន ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន និងកំណែទម្រង់បណ្ដុះបណ្ដាលគ្រឹះស្ថានអប់រំគ្រូបង្រៀនជាដើម។»
លោកស្រី បណ្ឌិត ចាន់មូលីកា បានបន្តថា គោលនយោបាយទាំងនេះមានបំណងចង់ប្រែក្លាយគ្រូបង្រៀនប្រកបដោយឧត្តមភាព គុណវុឌ្ឍ មនស្សការ និងវិជ្ជាជីវៈ ដែលអាចផ្ដល់នូវបរិស្ថានរៀនសូត្រមួយដោយសុវត្ថិភាព និងសុខុមាលភាព ដែលមានការគាំទ្រពីបច្ចេកវិទ្យា។ លើសពីនេះ ការធ្វើកំណែទម្រង់ប្រព័ន្ធសាលារៀនត្រូវផ្អែកតាមផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំ២០៣០ សាលារៀនកម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលសិក្សាដែលធានាការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។
អត្ថបទ៖ វ៉ាត វិន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


