ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល បិទចរាចរណ៍ផ្លូវជាតិលេខ១ ជាបណ្តោះអាសន្ន នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
រដ្ឋបាលខេត្តកណ្តាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ១ និងបិទការធ្វើនាវាចរគ្រប់ប្រភេទតាមបណ្តោយដងទន្លេមេគង្គ ជាបណ្តោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ការបិទចរាចរណ៍រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ១ គឺចាប់ពីស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់អ្នកលឿង ត្រើយខាងលិច។ ព្រមទាំងបិទការធ្វើនាវាចរគ្រប់ ប្រភេទតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ចាប់ពីម៉ោង ០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ១៣:០០ រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តដឹកអ្នកដំណើរ ដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿងត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពាន ព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ រីឯចំពោះរថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ពីរាជធានីភ្នំពេញទៅ អ្នកលឿង អាចវាងត្រឡប់តាមទិសដៅដូចបានរៀបរាប់ខាងលើ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


