ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងនិស្សិតជាង២៦០០នាក់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោយ៉ាងអធិកអធម
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំប្រារព្ធពិធីអបអរសាទរបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយទាំងអស់គ្នាដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក និងនិស្សិតប្រមាណជាង២៦០០នាក់។

ថ្លែងក្នុងពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ សាវុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា «ថ្ងៃនេះ យើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ និងមោទនភាព
ដែលបានចូលរួមជាមួយគ្នា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលទាំងអស់ចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ វត្តមានរបស់លោក លោកស្រី និងនិស្សិតបានបង្ហាញយ៉ាងច្បាស់នូវចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅ មុខ»។
លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាលទាំងអស់ដែលបានចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ ដោយទឹកចិត្តចូលរួមចេញពីបេះដូង។

លោកសាស្ត្រាចារ្យបានលើកឡើងថា ព្រែកជីកហ្វូណនតេជោ នេះ មានប្រវែង ១៨០គីឡូម៉ែត លាតសន្ធឹងកាត់តាមខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពតនិងខេត្តខេត្តកែប។ គម្រោងព្រែកជីកហ្វូណនតេជោនេះនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម- សេដ្ឋកិច្ចកម្ពុជា ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ
ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ។ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់។ ជួយពង្រីក និងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតីនិងទទួលបានផលពីការនេសាទនិងពីវារីវប្បកម្មព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

លោកសាស្ត្រាចារ្យបានបន្តថា ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាង នយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹកហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី
និងរំហូរទឹកទន្លេមេគង្គឡើយ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា «អ្វីដែលកាន់តែមានមោទនភាពសម្រាប់យើងទាំងអស់គ្នានោះគម្រោងព្រែកជីកហ្វូណន តេជោ នេះ ជាគម្រោងរបស់ខ្មែរទាំងអស់គ្នាដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប»។ លោកសាស្ត្រាចារ្យបានបន្ថែមថា« ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះជាមហាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត
កំពុងបើកការដ្ឋានព្រែកជីកហ្វូណននេះ នៅព្រែកតាកែវ នៃខេត្តកណ្តាល។ដូចនេះសូមទាំងអស់គ្នា ទះដៃ ដើម្បីបង្ហាញពីការគាំទ្ររបស់យើង លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប»៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


