ព័ត៌មានជាតិ
ក្រសួងអប់រំ កំពុងសាកល្បងប្រើប្រាស់កម្មវិធី អេអាយ តាមសាលាមួយចំនួនបង្រៀនសិស្សឲ្យចេះបំណិនសតវត្សរ៍ទី២១
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨សីហានេះថា បច្ចុប្បន្ននេះ ក្រសួងអប់រំបាននិងកំពុងសាកល្បងប្រើប្រាស់កម្មវិធី អេ អាយ នៅតាមសាលាមួយចំនួនសម្រាប់ការរៀននិងបង្រៀនដើម្បីឱ្យសិស្សានុសិស្សចេះបំណិនសតវត្សរ៍ទី២១ និងចៀសផុតពីការឆបោកតាមប្រព័ន្ធអនឡាញ។

លោកស្រីបានបន្តថា ក្រសួងអប់រំបានដាក់កម្មវិធី អាយ ស៊ី ធី ទៅក្នុងកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាហើយមានសាលាមួយចំនួនកំពុងសាកល្បងការប្រើប្រាស់កម្មវិធី អេ អាយ នៅក្នុងការរៀន និងបង្រៀនដូចជាការប្រើប្រាស់សរសេរកូដជាដើមដែលចំណុចទាំងនេះលោកគ្រូអ្នគ្រូនៅតាមសាលាមួយចំនួននឹងដាក់បញ្ចូលទៅក្នុងម៉ោងសិក្សា
អាយ ស៊ី ធី និងម៉ោងសិក្សាបន្ថែមផងដែរ។
លោកស្រីបានបន្តទៀតថា ការជំរុញពីវិធីសាស្ត្របង្រៀននេះដើម្បីធ្វើយ៉ាងណាមិនត្រឹមគ្រាន់តែឱ្យសិស្សានុសិស្ស
មានចំណេះដឹងទៅលើគ្រប់មុខវិជ្ជាត្រូវរៀនតាមសាលានោះទេ ពោលគឺត្រូវមានបំណិនសតវត្សរ៍ទី២១ ក្នុងនោះចំណុចសំខាន់ គឺបំណិនក្នុងការត្រិះរិះពិចារណា ការធ្វើវិនិច្ឆ័យការបង្កើតអ្វីៗថ្មី ការវិភាគ និងដោះស្រាយបញ្ហាជាដើមដើម្បីឱ្យសិស្សអាចវិនិច្ឆ័យបានទៅលើទិន្នន័យព័ត៍មាននានាដែលទទួលបានតាមប្រព័ន្ធអនឡាញដោយសារនៅតាមប្រព័ន្ធអនឡាញមានព័ត៍មានក្លែងបន្លំ ឬព័ត៍មានប្រឌិត ឬការឆបោកមួយចំនួនកំពុងបំពុលសង្គម។

លោកស្រីបានបន្ថែមថា «ដូច្នេះហើយបំណិននៃការដោះស្រាយបញ្ហាក៏ដូចជាការត្រិះរិះពិចារណា និងវិនិច្ឆ័យថា
តើអ្វីដែលជារឿងត្រឹមត្រូវ និងមិនត្រឹមត្រូវ និងអ្វីជាការពិត និងមិនមែនជាការពិតជារឿងសំខាន់មួយដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមរយៈការដាក់ឱ្យមាននៅវិធីសាស្ត្របង្រៀនតាមបែបស្ថាបនានិយមរៀនតាមបែបគម្រោងរៀនតាមបែបរុករក និងវិធីសាស្ត្របង្រៀនផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឱ្យសិស្សទទួលបានបំណិនសតវត្សរ៍ទី២១នេះ»។

លោកស្រីបានបញ្ជាក់ថា លើសពីនេះទៀតក្រសួងក៏ចង់ឱ្យសិស្សានុសិស្សពិសេសយុវជនឱ្យយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថល វិធីសាស្ត្រការពារហានិភ័យលើប្រព័ន្ធអនឡាញ ស្វែងយល់ពីអ្វីដែលជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវសម្រាប់ចែករំលែកតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធិភាពផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


