Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ប្រគល់រថយន្តសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ ដល់រដ្ឋបាលខេត្តកំពង់ចាម សរុប ៤គ្រឿង

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពងសៀម បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ នេះ លោក ហេង សួរ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម ដែលតំណាងដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ការផ្តល់ជំនួយ ជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់នាពេលនេះ មានគោលបំណងជួយសម្រួលដល់ប្រតិបត្តិការរបស់អាជ្ញាធរខេត្តកំពង់ចាមមួយកម្រិតបន្ថែមទៀត ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងខេត្ត នៅពេលមានអគ្គិភ័យ និងហានិភ័យនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម