Connect with us

ព័ត៌មានជាតិ

កំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា៦%ក្នុងឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុក

បានផុស

នៅ

​ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលនៅតែបន្តហ៊ុមព័ទ្ធរដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ នឹងប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីចុងសប្តាហ៍មុនតាមរយៈ ការតាមដានយ៉ាងយកចិត្តទុកដាក់ និងជាប្រចាំលើសូចនាករសំខាន់ៗ និងផ្អែកលើទិន្នន័យដែលទទួលបាន ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

​«កំណើននេះគឺទាបជាងតួលេខកំណើនដែលត្រូវបានព្យាករនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ នេះ ដោយសារកត្តាពីរសំខាន់គឺទំហំសេដ្ឋកិច្ចកម្ពុជាផ្អែកលើទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ឆ្នាំពេលថ្មី ឆ្នាំ ២០១៤ ធំជាងទំហំសេដ្ឋកិច្ចផ្អែកលើទិន្នន័យ ផ.ស.ស. ឆ្នាំគោលចាស់ ឆ្នាំ ២០០០ ដែលការណ៍នេះធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាផ្អែកលើឆ្នាំគោលថ្មី ជារួមមិនអាចមានអត្រាកំណើនខ្ពស់ដូចទំហំសេដ្ឋកិច្ចផ្អែកលើឆ្នាំចោលលាស់ឡើយ​(កត្តាតួលេខ) និង ​ទី២​​ ការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេស សំណង់ និងអចលនទ្រព្យ (កត្តាសេដ្ឋកិច្ចជាក់ស្តែង)»។ នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

​​ក្រសួងបានលើកឡើងថា​ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច៦%នេះ គឺគាំទ្រដោយមានវិស័យខ្លះបានងើបឡើងវិញ, វិស័យខ្លះមានកំណើនយឺតនិងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។ ​

ជាមួយគ្នានេះដែរ វិស័យឧស្សាហកម្ម ត្រូវបានវាយតម្លៃថានឹងមានកំណើនក្នុងរង្វង់ ៧,៩% ដោយសារការងើបសន្សឹមៗនៃអនុវិស័យកាត់ដេរ (ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនក្នុងអត្រា ៧.៥% )​គួបផ្សំនឹងការរក្សាបាននូវចលនការរឹងមាំនៃអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ (ត្រូវបានប៉ាន់ស្មានថានឹងបន្តរក្សាកំណើនរឹងមាំក្នុងអត្រា ១៣,០%) ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

​​​សម្រាប់វិស័យសេវាកម្ម បន្តរក្សាបានកំណើនល្អ ក្នុងរង្វង់ ៥,៨% ដោយសារការបន្តនិន្នាការកើនឡើងនៃ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ គួបផ្សំនឹងសេវាកម្មគាំទ្រផ្សេងទៀត ដូចជា អនុវិស័យ លក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន ជាដើម ​។ ចំណែកឯ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថានឹងរក្សាបាននូវកំណើនក្នុងរង្វង់ ០,៧% ដែលទ្រទ្រង់ដោយ កំណើនល្អនៃអនុវិស័យដំណាំ និងការងើបវិញនៃអនុវិស័យនេសាទ ។

ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤ នៅតែបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃបរិការណ៍ខាងក្រៅដោយសារការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ជាពិសេសការអាចផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនូវជម្លោះនៅតំបន់សមុទ្រក្រហម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកលអាចរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញ​។ល។

សម្រាប់ហានិភ័យផ្នែកក្នុងស្រុក ដោយសារតែ ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ ធៀបនឹងប្រទេសមួយចំនួន ទៀតក្នុងតំបន់, ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, ភាពមានកម្រិតនៃកម្លាំង ពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និងភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យក បច្ចេកវិទ្យាឌីជីថល។​ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម