ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ស្នើឱ្យពលរដ្ឋខ្មែរ ថែរក្សាការពារសន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស
លោក គួច ចំរើន អភិបាលខេត្តកណ្តាល ស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស។ លោកបានស្នើបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ លោកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។
ទន្ទឹមនេះ លោកបានណែនាំដល់ រដ្ឋបាលស្រុកលើកដែក ត្រូវប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីបែងចែកការងារក្នុងការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោលឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋាន។ ជាងនេះទៀតគណៈបញ្ជាការឯកភាពស្រុក ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តល្បាតនៅតាមតំបន់ព្រំដែន ដោយមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ជាពិសេស ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី នៅតាមតំបន់ព្រំដែន ទៅឱ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងឡើយ។

ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋាបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការ ក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំដល់ មេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍នគរបាល ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់ហ៊ានរាយការណ៍រាល់ភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវលាក់ការសម្ងាត់ឱ្យគាត់ ធ្វើដូចនេះនឹងគ្រប់គ្រងសភាពការណ៍នៅក្នុងមូលដ្ឋានបានយ៉ាងល្អ។ លើសពីនេះ ពេលទទួលបានបណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា ហើយត្រូវទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋជានិច្ច៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


