ព័ត៌មានជាតិ
រដូវវស្សាឆ្នាំនេះ កសិករខេត្តបាត់ដំបងសម្រុកដាំដុះស្រូវ ខណៈដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ថយចុះជាងឆ្នាំមុន
រដូវវស្សាក្នុងឆ្នាំនេះ ពលរដ្ឋនៅស្រុកមោងឫស្សីខេត្តបាត់ដំបង បានសម្រុកធ្វើស្រូវ ២ប្រភេទ ច្រើនជាងឆ្នាំមុន ខណៈដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ថយចុះជាងឆ្នាំមុនទៅវិញ ដោយសារកត្តាអាកាសធាតុមិនដំណោយផលល្អ។

លោក ម៉ាប់ កសិកររស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី បានឲ្យដឹងថា ឆ្នាំនេះស្រូវលូតលាស់បានល្អ ខណៈឆ្នាំកន្លងទៅលោកធ្វើតែ ៥ ហិតា តែឆ្នាំនេះបង្កើនហូតដល់ទៅ ១០ហិតា។
«បើគិតមកដល់ថ្ងៃនេះ ស្រូវខ្ញុំមានរយៈពេលទើបជាង ៣០ថ្ងៃប៉ុណ្ណោះ ខ្ញុំសប្បាយចិត្តពេក ១ថ្ងៃៗចង់តែនៅមើលស្រូវ អាចសងបំណុលរួចរាល់ក្នុងឆ្នាំនេះ»។
ជាមួយនឹងការហុចផលស្រូវបានល្អ កសិកររូបនេះ បានឱ្យដឹងពីការដាំដំណាំពោតក្រហម ដោយសារតែរលកកម្តៅខ្លាំងពេក នៅសល់តិចតួចប៉ុណ្ណោះ តែអាចប្រមូលផលបានមិនខាតនោះទេ។

ចំណែកកសិករមួយរូបទៀត ដែលរស់នៅក្នុងស្រុកបាណន់ អ្នកស្រី សួន សាឃឿន បានឲ្យដឹងដែរថា ឆ្នាំនេះ អ្នកស្រី ដាំដំឡូងមីលើដីតែ ២ ហិតា ប៉ុណ្ណោះ ខណៈឆ្នាំមុនដាំលើផ្ទៃដី ៥ហិតា។ ការកាត់បន្ថយផ្ទៃដីនេះ អ្នកស្រីលើកឡើងថា ដោយសារតែឆ្នាំនេះក្តៅខ្លាំងពេក កាលណាដាំលើទំហំដីច្រើន គឺបារម្ភខ្លាចខាតបង់ថវិកាច្រើន។
អ្នកស្រីបន្តថា «សុខចិត្តបានផលតិច គ្រាន់ជាងខាតបង់ទុនច្រើនចាំមើលឆ្នាំមុខ បើអាកាសធាតុល្អ ខ្ញុំនឹងដាំលើដីទាំង ៥ ហិតាតែម្តង»។
បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តបាត់ដំបង កសិករដាំដុះស្រូវសរុបរហូតដល់ ៣៤០.៥៥៥ ហិតា ស្មើនិង ១០១,៦៦% នៃផែនការ ៣៣៥.០០០ហិតា លើសឆ្នាំមុនចំនួន ៣៨.៧៦៧ហិតា។ ក្នុងនោះ ស្រូវស្រាលចំនួន ២១៥.១៤៤ហិតា លើសឆ្នាំមុន ២៤.៨២៦ហិតា ,ស្រូវកណ្តាលចំនួន ៨៤. ៧២០ហិតា លើសឆ្នាំមុន ១៣.០៧២ហិតា។

ដោយឡែក ស្រូវធ្ងន់ និង ស្រូវឡើងទឹក បានថយចុះជាងឆ្នាំមុនក្នុងនោះ ស្រូវធ្ងន់ ចំនួន ៣៩.៦២៩ហិតា តិចជាងឆ្នាំមុន ២៩៥ហិតា ,ស្រូវឡើងទឹក ចំនួន ១.០៦២ហិតា តិចជាងឆ្នាំមុន ១.៥០០ ហិតា ។
ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម សរុប ១៥៥.៦៦៧ហិតា ស្មើនឹង ៦៣,១៤% នៃផែនការចំនួន ២៤៦.៥៦០ហិតា តិចជាងឆ្នាំមុន ២២.២៨៨ហិតា ក្នុងនោះមាន ដំណាំសាកវប្បកម្មចំនួន ១.១៨៧ហិតា ស្មើនិង ៥៨,១៩% នៃផែនការ ២០៤០ហិតា តិចជាងឆ្នាំមុន ៧២ហិតា និងដំណាំឧស្សាហកម្ម ចំនួន ១៥៤.៤៨០ហិតា ស្មើនិង ៦៣,១៨% នៃផែនការ ២៤៤.៥២០ហិតា តិចជាងឆ្នាំមុនចំនួន ២៦.៦៦៣ហិតា។


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


