ព័ត៌មានជាតិ
កម្ពុជាចូលរួមផ្ដល់អនុសាសន៍ ក្នុងសន្និសីទសាកល ស្តីពី ការអប់រំវៃឆ្លាត ឆ្នាំ២០២៤ នៅចិន
ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយ អ្នកស្រី បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួម សន្និសីទសាកល ស្តីពី ការអប់រំវៃឆ្លាតឆ្នាំ២០២៤ ផ្តោតលើប្រធានបទ “បរិវត្តកម្មការអប់រំ និងការយល់ដឹងអំពីអន្តរជាតិ” ដែលបានប្រព្រឹត្ត ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ អ្នកស្រីប្រធានប្រតិភូ ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថា និងផ្តល់អនុសាសន៍លើការអប់រំឆ្លាតវៃនា ពេលអនាគត ដោយផ្តោតលើចំណុចអាទិភាពមួយចំនួនដែលទាមទារចំណាប់អារម្មណ៍របស់ពិភពលោក រួមមាន៖ ១. ការប្រើប្រាស់អភិក្រមប្រកបដោយភាពបត់បែន អន្តរវិស័យ និងនវានុវត្តន៍ ក្នុងការទទួលបាន និងការចាប់យកឱកាសនានាចេញពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការធ្វើបរិវត្តកម្មគរុកោសល្យ និងការវាយតម្លៃការសិក្សា ២. តួនាទី នៃការអប់រំឌីជីថល និងការរៀនពេញមួយជីវិតក្នុងការធ្វើបរិវត្តកម្មសហគមន៍ជនបទ និង ៣. តួនាទីសំខាន់ៗរបស់អ្នកអប់រំក្នុងការអភិវឌ្ឍសមត្ថភាព និងការផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព បរិយាបន្នសមធម៌ និងនិរន្តរភាព។

បន្ថែមពីនេះ អ្នកស្រី ក៏បានចូលរួមក្នុងវេទិកាពិភាក្សាតុមូលដើម្បីពិភាក្សាលើប្រធានបទ “ស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅយុគសម័យបញ្ញាសិប្បនិម្មិត” ដែលកិច្ចពិភាក្សាផ្តោតលើ ៥ ចំណុច រួមមាន៖ ១. បញ្ហាប្រឈម និងឱកាសរបស់ស្ត្រីនៅយុគសម័យបញ្ញាសិប្បនិម្មិត ២. ឧបសគ្គដែលស្ត្រីប្រឈមក្នុងតួនាទីជាអ្នកដឹកនាំ ៣. ជំនាញសំខាន់ៗដែលស្ត្រីត្រូវការដើម្បីគាំទ្រដល់តួនាទីជាអ្នកដឹកនាំ ៤. ការលើកទឹកចិត្តស្ត្រី និងក្មេងស្រីក្នុងការអប់រំស្ទែម និង ៥. គោលនយោបាយ និងផែនការសកម្មភាពគាំទ្រដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ។

អ្នកស្រី បូ ច័ន្ទគុលិកា បានថ្លែងអំណរគុណចំពោះការផ្តល់ឱកាសដល់កម្ពុជា ក្នុងការចូលរួមក្នុងសន្និសីទការអប់រំវៃឆ្លាតពិភពលោក ឆ្នាំ២០២៤ និងក្នុងការបង្ហាញពីទស្សនវិស័យលើការលើកកម្ពស់ និងគាំទ្រដល់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ និងការបញ្ជ្រាប និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគុណភាព និងប្រសិទ្ធភាពការងារ។

គួរបញ្ជាក់ថា សន្និសីទនេះ ប្រារព្ធឡើងដោយមានការតាំងពិព័រណ៍ កិច្ចប្រជុំពិភាក្សាតុមូល និងវេទិកាពិភាក្សាតាមប្រធានផ្សេងៗ ដោយមានវាគ្មិនជាច្រើនរួមគ្នាចែករំលែកពាក់ព័ន្ធនឹងការអប់រំឆ្លាតវៃដែលបានអនុវត្តនៅតាមប្រទេសនានាជុំវិញសាកលលោក។ ក្នុងនោះដែរ សន្និសីទបានចែករំលែកបទពិសោធន៍ល្អ និងឧត្តមានុវត្តន៍នវានុវត្តន៍ នៃការអប់រំដែលផ្ដោតលើបវិវត្តកម្មឌីជីថលនៅក្នុងវិស័យអប់រំនាយុគសម័យឌីជីថល ដែលជំរុញឱ្យមានការប្រែប្រួលវិស័យអប់រំនៅគ្រប់ទម្រង់នាពេលបច្ចុប្បន្នជុំវិញសាកលលោក។ ការអប់រំឆ្លាតវៃគឺជាជម្រើសដែលមិនអាចជៀសបានសម្រាប់ការជំរុញការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាពខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


