ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់តម្លៃជាង ១០០ លានដុល្លារនៅខេត្តក្រចេះ នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅសប្តាហ៍នេះ
បើតាមការឲ្យដឹងពីអភិបាលខេត្តក្រចេះ រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) ដែលមានទីតាំងនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុកស្នួល នឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នាចុងសប្តាហ៍នេះ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានថ្លែងបញ្ជាក់ថា «នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តយើង ខណៈឆ្នាំ២០២៣ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការសាងសង់រោងចក្រ ហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុននឹងសម្ពោធខ្សែសង្វាក់ផលិតកម្មជាផ្លូវការ»។


រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ក្រុមហ៊ុនដែលមានមូលដ្ឋានពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបោះទុនវិនិយោគប្រមាណជាង ១៣៨ លានដុល្លារ អាមេរិកសាងសង់រោងចក្រនៅលើផ្ទៃដីទំហំជាង ៤០ ហិកតា។
ទាក់ទងវត្តមានរោងចក្រផលិតសំបកកង់ដ៏ធំនៅខេត្តភាគឦសាននេះ កម្ពុជាថ្មីបានទាក់ទងទៅ លោក ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះនៅរសៀលនេះ តែលោកបានបញ្ជាក់ថាកំពុងជាប់ប្រជុំមិនទាន់អាចផ្តល់បទសម្ភាសន៍បាន។


បច្ចុប្បន្ននេះនៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត ជិតព្រំដែនវៀតណាម។
ក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Double star Group បានសាងសង់រោងចក្រសំបកកង់ថ្មីនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd។

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ