ព័ត៌មានជាតិ
អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់
ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នពីបញ្ហាអាកាសធាតុ ព្រោះកន្លងមកនេះ ឥទ្ធិពលព្យុះយ៉ាកជី (yagi) ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន លើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ បង្កឱ្យស្ថានភាពទឹកទន្លេហក់ឡើងខ្លាំង រហូតមានការជន់លិចនៅផ្នែក ខាងលើនៃប្រទេសឡាវ។
បច្ចុប្បន្ន ព្យុះទី១៣ ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាប ដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ឈូងសមុទ្រថៃ ខណៈសម្ពាធទាប ក៏កំពុងគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកំឡុងជាង១សប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឱ្យអ្នកដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
យ៉ាងណាមិញ ជុំវិញស្ថានភាពដែលអាចបង្កជាទឹកជំនន់តាមតំបន់ទាំងនេះ ក្រសួងធនធានទឹក និង អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃស្ថានភាពអាកាសធាតុ ដើម្បីអាចជូនដំណឹងដល់ប្រជាពលរដ្ឋងាយរងហានិភ័យបានទាន់ពេលវេលា៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល