ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្តាំផ្ញើក្រុមជាងដែលកំពុងសាងសង់អគារស្នាក់ការគណបក្សនៅខេត្តស្វាយរៀងត្រូវប្រុងប្រយ័ត្ន និងគោរពតាមបទដ្ឋាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងនូវការផ្តាំផ្ញើដល់ក្រុមជាងទាំងអស់សូមធ្វើការប្រុងប្រយ័ត្នខ្ពស់គោរពតាមបទដ្ឋាននៃការសាងសង់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដើម្បីបំរើផលប្រយោជន៍ជូនប្រជាជន និងបក្ស។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយមេជាង និងក្រុមជាងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ជាង១០០នាក់ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូរការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមជាងទាំងស់ដោយក្តីនឹករលឹក និងការគិតគូរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរចំពោះលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ដែលបានរួមសហការគ្នាក្នុងការកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតនេះលេចចេញជារូបរៀងឡើង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមជាងទាំងអស់សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ គោរពតាមបទដ្ឋាននៃការសាងសង់ ធានាបាននូវគុណភាព ត្រូវចេះថែរក្សាបរិស្ថាន និងចេះថែរទាំងសុខភាពឲ្យបានល្អ៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


