ព័ត៌មានជាតិ
ចុងខែនេះ រោងម៉ាស៊ីនកិនស្រូវមួយក្នុងស្រុកថ្មគោល ប្រកាសនាំចេញអង្ករក្រអូប ១០០ កុងតឺន័រ ទៅទឹកដីបារាំង
ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) ដែលក្រុមហ៊ុននាំចេញអង្ករធំជាងគេនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យ «កម្ពុជាថ្មី» ដឹងថា នៅចុងខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនតៀមនាំចេញអង្ករក្រអូបប្រមាណ ១០០ កុងតឺន័រ ទៅកាន់ទឹកដីឯនាយសមុទ្រក្រោមការគ្រប់គ្រងរបស់បារាំង New Caledonia។

ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយក ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ិមផតអិចផតខូអិលធីឌី ដែលជាក្រុមហ៊ុននាំចេញអង្ករធំ១នៅស្រុកថ្មគោលបានឱ្យដឹងថា ខាងក្រុមហ៊ុនរបស់លោកបានស៊ីញ៉េកុងត្រា ជាមួយភាគីទីផ្សារប្រទេសបារាំង ដោយធ្វើការនាំចេញអង្ករក្រអូបសរុបប្រមាណជិត ៥ ពាន់តោន។ ក្នុងនោះបាននាំចេញ ១០០ កុងតឺន័រ រួចទៅហើយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ហើយក៏គ្រោងនឹងដឹកជញ្ជូន ១០០ កុងតឺន័របន្ថែមទៀត។
ជុំវិញការនាំចេញអង្ករទៅកាន់ទឹកដីកោះក្រោមការគ្រប់គ្រងរបស់បារាំង ឧកញ៉ា ឡាយ ឈុនហួ បានគូសបញ្ជាក់ថា «ការពិតទៅខាងរោងម៉ាស៊ីនរបស់លោក ត្រូវនាំទៅកាន់កោះនៃប្រទេសបារាំងច្រើនជាងនេះ ប៉ុន្តែដោយសារប្រឈមនិងបញ្ហាមួយចំនួន។ ទី១ ដោយសារដើមរដូវច្រូតកាត់ កសិករប្រមូលផលមិនទាន់បានច្រើន ជាហេតុធ្វើខាងរោងម៉ាស៊ីនមានកង្វះខាតអង្ករមិនអាចនាំចេញគ្រប់គ្រាន់តាមតម្រូវការ និងទី២ គឺមានការពន្យារពេលខ្លះ ដោយសារចន្លោះពីខែមីនា ដល់ខែឧសភា នៅក្នុងទឹកដីកោះ New Caledonia មានភាពចលាចល និងបាតុកម្មខ្លះៗទើបធ្វើឱ្យមានការអាក់ខានបែបនេះ។

យ៉ាងណាមិញ លោកឧកញ៉ា ឡាយ ឈុនហួ បានអះអាងថា នៅចុងខែកញ្ញានេះ ខាងរោងម៉ាស៊ីននឹងធ្វើការនាំចេញអង្ករក្រអូប ១០០ កុងតឺន័រ បន្ថែមទៀតទៅកាន់ទឹកដី New Caledonia ទៅតាមកុងត្រាដែលនិយាយគ្នា។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះបញ្ជាក់ថា ភាពជោគជ័យក្នុងការនាំចេញអង្ករទៅកាន់ទឹកដី New Caledonia របស់ប្រទេសបារាំងគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក៏ដូចជាទំនាក់ទំនងដ៏រឹងមាំរបស់ក្រុមហ៊ុនជាមួយកសិករនិងដៃគូ។ លើសពីនេះទៀត តាមរយៈការជំរុញការនាំចេញនេះ មិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មអង្កររបស់កម្ពុជាប៉ុណ្ណោះទេ ក៏បានបង្ហាញពីសក្តានុពលកសិកម្មរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


