ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៩នាក់គេចចេញពីស្រុកកោះធំចូលខេត្តតាកែវ
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកព្រៃកប្បាសបានធ្វើការឃាត់ខ្លួនជនជាតិចិន៩នាក់ ដែលរត់គេចចេញពីតំបន់ទីប្រជុំជនជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ចូលមកទឹកដីខេត្តតាកែវក្នុងផ្សារព្រៃល្វា។
ការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់នេះ គឺធ្វើឡើងបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយការបូបដើរពេញផ្សារព្រៃល្វា ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសបានជូនដំណឹងដល់មន្ត្រីសុខាភិបាលនិងថ្នាក់ដឹកនាំខេត្ត នឹងបានដឹកជនជាតិចិនទាំងអស់នោះមកដាក់ឲ្យធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យភូមិតាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ។
គួរំលឹកថា នៅព្រឹក ថ្ងៃទី៩ ខែមីនា នេះ អាជ្ញាធខេត្តកណ្ដាលបានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទការស៊ីណូ និងការធ្វើសំណើរចេញចូលតំបន់ទីប្រជុំជនកោះធំ ដោយសារតែរកឃើញជនបរទេសចំនួន៥នាក់បានឆ្លងជំងឺកូវីដ១៩៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?