Connect with us

ព័ត៌មានជាតិ

ជនបរទេស និងម្ចាស់អាជីវកម្មនឹងមានទោសទណ្ឌ បើមិនសហការនិងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល

បានផុស

នៅ

ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានាប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពាក់ព័ន្ធជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។

នេះបើតាមការបញ្ជាក់ពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កន្លងមកនេះយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។ តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។

ចំពោះការងារចំពោះមុខគឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំបំផុត នោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះប្រឈមនឹងមានទោសទណ្ឌ នៅេពេលដែរច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។

ទន្ទឹមនេះលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មនានា ដែលមិនអនុវត្តតាមការណែនាំរបស់ម្មក្រសួងសុខាភិបាលនឹងប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។

លោកក៏បានបញ្ជាក់ផងដែរថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ពាក់ព័ន្ធនឹងកូវីដ-១៩នេះឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តអោយមានប្រសិទ្ធភាពនិងមិនមានចន្លោះប្រហោង។

នៅពេលយើងមិនទាន់មានច្បាប់នេះ យើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភាហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះនឹងមានភាពងាយស្រួល ដោយយើងអនុវត្តទៅតាមច្បាប់ដែលបានអនុម័តរួច៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម