ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសម្រេចចេញវិធានការបូជាសម្រាប់ “សព” ដែលស្លាប់ដោយជំងឺកូវីដ-១៩
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសម្រេចចេញវិធានការជាបន្ទាន់មួយ ពាក់ព័ន្ធសពដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ហើយក្នុងនោះសម្តេចបានយកវិធានការ “បូជា” ជំនួយឲ្យការកប់ បើទោះជានៅតាមបណ្តាប្រទេសខ្លះមិនមានវប្បធម៌បូជាក៏ដោយ ជាមួយគ្នានោះសម្ដេចក៏តម្រូវឲ្យអាជ្ញាធរខេត្តទាំងអស់រៀបចំទីតាំងប៉ាឆាឲ្យហើយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា កន្លងមកនេះដោយសារតែយើងមិនទាន់មានសភាពការណ៍ ដែលធ្វើយើងមិនទាន់រៀបចំវិធានការមួយ ដែលជាវិធានការចាំបាច់ចុងក្រោយនោះ គឺករណីមរណភាពរបស់អ្នកដែលមានជំងឺកូវីដ-១៩ ហើយបញ្ហាបានចោទឡើងថា តើយើងត្រូវបូជា ឬត្រូវកប់ ? ។
សម្តេចបញ្ជាក់ថា “អម្បាញ់មិញនេះខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង ដោយបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដត្រូវតែធ្វើការបូជា។ ចំណុចនេះ គេអាចយល់បាន បើទោះបីជាថាទំនៀមទំលាប់ជនជាតិខ្លះ មិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់ជំងឺកូវីដនេះ យើងត្រូវតែធ្វើការបូជា ជាចាំបាច់ពីព្រោះយើងមិនមានដីសម្រាប់ដាក់សពនោះទេ”។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតពីរបីជាន់ ហើយដោយគ្មានក្រុមគ្រួសារចូលរួមបាននោះទេ ដូច្នេះកម្ពុជាប្រើវិធានការបូជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ សម្ដេចបានលើកឡើងពីប្រទេសសាំងហ្គាពួរ ដែលមានទំនៀមទំលាប់ និងវប្បធម៌កប់សព ប៉ុន្តែសម្រាប់អ្នកជំងឺកូវីដ-១៩ នេះគឺមិនតម្រូវអោយកប់ទេ ដែលសូម្បីតែអតីតនាយករដ្ឋមន្ត្រីលីខ្វាន់យូ របស់ប្រទេសសាំងហ្គាពួរ គាត់ត្រូវបានបូជាដែរ។

សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជាមិនខ្វះដីកប់ទេ ប៉ុន្តែការធ្វើនេះ គឺដើម្បីធានានូវការគ្រប់គ្រងដីធ្លី និងកុំឲ្យកើតឡើងនូវពាក្យពេជន៍ទាក់ទងទៅនឹងការដាក់សពនេះ សម្ដេចបញ្ជាក់ថាប៉ុន្មានថ្ងៃមុននេះ យើងក៏បានប្រើវិធានការបូជាចំពោះជនជាតិចិនម្នាក់ ដែលបានស្លាប់នោះដែរ ហើយពេលនេះសាលារាជធានីភ្នំពេញកំពុងតែសាងសង់ប៉ាឆាសម្រាប់បូជា។
ជាមួយគ្នានោះសម្ដេចបានស្នាឱ្យតាមបណ្ដាខេត្តនានាចាត់វិធានការរៀបចំប៉ាឆានេះឲ្យហើយ សម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ហើយថ្ងៃក្រោយទៅមច្ឆានេះ នឹងប្រើប្រាស់សម្រាប់បូជាប្រជាពលរដ្ឋធម្មតា ហើយការរៀបចំប៉ាឆានេះ ត្រូវតែរៀបចំឲ្យឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
សម្ដេចបានបញ្ជាក់ថា កន្លងមកយើងមិនទាន់បានរៀបចំពីបញ្ហានេះទេ ដោយសារតែយើងមិនទាន់គិតថា មានស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយវិធានការនេះ តែឥឡូវនេះយើងជឿថាមានប្រសើរជាងជឿថាអត់មាន ដើម្បីកុំឱ្យយើងបាត់ម្ចាស់ការ។
សម្តេចតេជោបានលើកឡើងទៀតថា ដោយសារតែច្បាប់ស្ដីពីការគ្រប់គ្រងជំងឺកូវីដ-១៩ មានចែងលំអិតផងដែរនោះ សម្ដេចបានស្នើឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងសហការី រៀបចំតាក់តែងអនុក្រឹត្យមួយស្ដីពីការបូជាសព អ្នកដែលមានជំងឺកូវីដ-១៩ នេះ ដោយបញ្ជាក់ឱ្យបានច្បាស់ នូវចំនួនមនុស្សចូលរួម និងរយៈពេលដែលត្រូវយកទៅបូជា។ សម្ដេចបានបន្តថា ដូចដែលយើងបានឃើញហើយ ប្រទេសនានា គឺនៅពេលស្លាប់សាច់ញាតិមិនបានឃើញមុខទេ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


