ព័ត៌មានជាតិ
ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ
នៅក្នុងជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតប្រាប់លោក FUJITA Yukihisa ឥស្សរជនជប៉ុន អំពីករឿងរ៉ាវដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។ ជាការឆ្លើយតប ភាគីជប៉ុន បានអះអាងថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា និងបានសន្យាថានឹងបន្តជួយកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកFUJITA Yukihisa ឥស្សរជនជប៉ុនដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន។

សេចក្ដីប្រកាសព័ត៌មាន សរសរថា នៅក្នុងជំនួប លោក ស សុខា បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុនថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។

តាមរយៈជំនួបធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា លោក FUJITA Yukihisa អះអាងថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុនក៏នឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។

ពីជំនួបដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ និងបានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែក ដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ភាគីជប៉ុនបានជួយដល់ប្រទេសទាំង៣លើវិស័យគមនាគមន៍ អប់រំ សុខាភិបាល និងថាមពល គិតជាថវិការាប់សិបលានដុល្លារ។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៣ ដែលគិតត្រឹមពេលបច្ចុប្បន្នមានអាយុកាល៧១ឆ្នាំទៅហើយ។ ភាគីកម្ពុជា ជប៉ុន ក៏បានសម្រេចប្រកាសដំឡើងកម្រិតទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងកម្ពុជា មានអាយុកាល៧០ឆ្នាំ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


