ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ចំនួន ០៣
អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ចំនួន ០៣។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ ក្នុងភូមិសាស្ត្រ នៃខណ្ឌឫស្សីកែវ មួយចំនួន ក៏ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះមានភូមិឃ្លាំងសាំង ភូមិបឹងសាឡាង ស្ថិតក្នុងសង្កាត់ឫស្សីកែវ និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ០១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ដោយទទួលបទបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មើលឃើញពីស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់គ្របដណ្ដប់លើភូមិសាស្ត្រខណ្ឌឫស្សីកែវទាំងមូល លោកបានបន្តដឹកនាំកម្លាំងជួយអន្តរាគមន៍បូមរំដោះទឹកដែលបាននិងកំពុងជន់លិច និងចុះសួរសុខទុក្ខពលរដ្ឋរងផលប៉ះពាល់ ជាពិសេសអ្នកប្រកបអាជីវកម្ម និងអ្នករស់នៅក្នុងតំបន់។

លោកអភិបាលខណ្ឌ បន្តទៀតថា ជំនន់ទឹកភ្លៀងដែលជន់លិចនេះ មួយផ្នែកគឺមកពីបរិមាណទឹក នៅព្រែកបាក់ទូក និងព្រែកអូរវែង ពេញព្រៀប ដែលប្រព័ន្ធព្រែកទាំងពីរនេះ មិនត្រឹមទទួលតែបរិមាណទឹកក្នុងមូលដ្ឋានខណ្ឌឫស្សីកែវតែប៉ុណ្ណោះទេ ថែមទាំងទទួលទឹកទម្លាក់យ៉ាងគំហុកមកពីខណ្ឌចំនួន ០៥ ផ្សេងទៀត តាមរយៈស្ថានីយបូមទឹកទំនប់ទួលគោក ទើបបង្កឲ្យមានការជន់លិចនៅតាមតំបន់មួយចំនួនក្នុងខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន សូមមេត្តាជួយយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ទាំងអស់នេះ ព្រោះអាជ្ញាធរកំពុងពន្លឿនលើការបូមរំដោះទឹកកុំឲ្យរងការជន់លិចនេះហើយ៕
អត្ថបទ ៖ រដ្ឋា







-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?