ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ចុះផ្អាកសិប្បកម្មឡដ្ឋ មួយកន្លែងនៅក្នុងស្រុកកងមាស
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ចុះផ្អាកអាជីវកម្ម សិប្បកម្មឡដ្ឋ មួយកន្លែងនៅក្នុងស្រុកកងមាស ដែលរកឃើញបុរសវិជ្ជមានកូវីដ១៩ម្នាក់ និងចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណនោះផងដែរ។

បន្ទាប់ពីការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅក្នុងសិប្បកម្មឡដ្ឋ មួយកន្លែងនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងរាយពាត់ដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទជាបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋ ឯក គឹមធួក និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសនេះមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ។ ចំពោះ អ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕
ប្រភព ៖ អត្ថបទ លោក ហុង ម៉េងហៀ








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


