ព័ត៌មានជាតិ
សម្ដេចតេជោ អនុញ្ញាតឲ្យសាសនិកមូស្លីម ដែលស្លាប់ដោយជំងឺកូវីដ-១៩ អាចបញ្ចុះសព
មានប្រសាសន៍តាមរយៈសារជាសំឡេងហើយដែលបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតជាគោលការណ៍ពិសេសមួយសម្រាប់សាសនិកឥស្លាមបានបញ្ចុះសព ប្រសិនបើមានករណីស្លាប់ដោយជំងឺកូវីដ-១៩។
សម្តេចបានលើកឡើងថា មានសំណើលើកឡើងពីសហគមន៍អ៊ីស្លាម ទាក់ទិន ទៅនឹងការបញ្ចុះសព ដែលជាកាតព្វកិច្ចមិនអាចជៀសវាងបានសម្រាប់សហគមន៍មូស្លីម ហើយសម្ដេចបានអនុញ្ញាត ដោយ មានការលើកលែងជាករណីពិសេស សម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលត្រូវទទួលបានការយកចិត្តទុកដាក់ ក្នុងការបញ្ចុះសពទៅតាមរបៀប នៃការចាត់ចែងមួយ តែត្រូវធ្វើទៅតាមវិធានរបស់សុខាភិបាល។
សម្ដេចបានបញ្ជាក់ថា នៅពេលធ្វើអនុក្រឹត្យក៏ត្រូវមានចែង មានបញ្ញត្តិដោយឡែក ដោយមានករណីពិសេសសម្រាប់បងប្អូនមូស្លីមនៅកម្ពុជា ក្នុងករណីដែលមានស្លាប់ដោយជំងឺកូវីដ-១៩។ តែសម្ដេចសង្ឃឹមថា បងប្អូនមូស្លីម នឹងមិនមានករណីស្លាប់ដោយជំងឺនោះទេ តែនេះជាវិធានការរបស់យើង។ ជាមួយគ្នានោះ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងធ្វើការយល់លើបញ្ហានេះ។
សម្ដេចចតេជោ ហ៊ុន សែន បានអះអាងថា ច្បាស់ជានឹងមានសំណើពីជនជាតិចិន ជាមិនខាន ប៉ុន្តែករណីជនជាតិចិននៅមិនទាន់មានការបែងចែកនោះទេ ប៉ុន្តែនេះជាករណីពិសេសសម្រាប់ជំងឺកូវីដ ដែលយើងត្រូវខិតខំពន្យល់អំពីរឿងនេះ ដើម្បីជៀសវាងនូវការចោទឡើងអំពីសាសនានេះ សាសនានោះ ។
ជាមួយគ្នានោះដែរ សម្ដេចក៏បានស្នើឲ្យខាងគណៈចាងហ្វាងសាសនាមូស្លីមពិនិត្យជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវពីព្រោះមិនអាចត្រូវកប់ពាសវាលពាស កាលនោះទេ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសម្រេចចេញវិធានការជាបន្ទាន់មួយ ពាក់ព័ន្ធសពដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ដោយក្នុងនោះសម្តេចបានយកវិធានការ “បូជា” ជំនួយឲ្យការកប់ បើទោះជានៅតាមបណ្តាប្រទេសខ្លះមិនមានវប្បធម៌បូជាក៏ដោយ ជាមួយគ្នានោះសម្ដេចក៏តម្រូវឲ្យអាជ្ញាធរខេត្តទាំងអស់រៀបចំទីតាំងប៉ាឆាឲ្យហើយផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?



