វប្បធម៌ ជំនឿ
បណ្ឌិត អាំង ជូលាន៖ បើចង់ដឹងរឿងអរិយធម៌ ត្រូវបំបាត់ឱ្យអស់នូវរឿងចចាមអារ៉ាម
បណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ មានប្រសាសន៍ថា សូមយកអ្វីបានពីការរៀនសូត្រ ការស្រាវជ្រាវ ធ្វើជាធំ បើចង់ដឹងរឿងអរិយធម៌ ត្រូវបំបាត់ឱ្យអស់នូវរឿងចចាមអារ៉ាម ដែលលឺគេតំណាលនិយាយតៗគ្នា ដោយគួរយកតាមអ្វីដែលអ្នកជំនាញឯកទេសបានស្រាវជ្រាវ។

ការលើកឡើងបែបនេះ ស្របពេល មកដល់បច្ចុប្បន្ននៅតែមាន និស្សិតមួយចំនួនចែកមិនដាច់ ឬយល់ច្រឡំ រវាងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រឿងរ៉ាវពិត និងរឿងនិទានប្រឌិត ទាក់ទងនឹងរឿងព្រេងក្នុងសង្គមខ្មែរតាំងពីបុរាណកាល។

បណ្ឌិត អាំង ជូលាន បញ្ជាក់បន្ថែមថា៖ “ជួនកាលរឿងហ្នឹងអត់មានទេ ប៉ុន្តែមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកើតឡើង ហើយយូរៗទៅបានក្លាយជារឿងនិទាន។ ដូចជា បន្ទាយលង្វែក ជារឿងប្រវត្តិសាស្ត្រដែលសៀមវាយបាក់បែក ដែលកាលនោះគេដឹងថា សៀមចូលតាមច្រកនេះ ច្រកនោះ ធ្វើនេះ ធ្វើនោះ ហើយយូរៗទៅ មានបន្ថែម ព្រឹត្តិការណ៍ ព្រះគោព្រះកែវ តទៀត។ ហើយយូរៗទៅ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតប្រាកដ មានជាប់នឹងរឿង ព្រះគោព្រះកែវ តទៅទៀត”។

គួរបញ្ជាក់ថា បណ្ឌិត អាំង ជូលាន ជានរវិទូខ្មែរ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យា ពីប្រទេសបារាំងនៅ ឆ្នាំ១៩៨២។ លោកសាស្ត្រាចារ្យ មានស្រុកកំណើត នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀបរាប។ លោក ជាអតីតប្រធាននាយកដ្ឋានវប្បធម៌ នៃ អាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


