ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំលើវិស័យអាទិភាព ជាពិសេសវិស័យសុខាភិបាល
កម្ពុជា និងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើន ដូចជា គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យថ្នាក់តំបន់ ព្រមទាំងផ្តល់ជូននូវសម្ភារបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។

ការបន្តពង្រឹងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ដែលទើបតែងតាំងថ្មី នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកស្រី រដ្ឋលេខាធិការ បានសម្តែងការអបអរសាទរចំពោះ លោក NAGASE Kensuke សម្រាប់ទទួលបានការតែងតាំងថ្មី និងបានថ្លែងអំណរគុណដល់រាជដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ជាពិសេស វិស័យសុខាភិបាលតាមរយៈការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា និងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ដូចជា សាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។ ក៏ដូចជាការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន តាំងពីដំណាក់កាលលំបាករហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជាសាកល។

ជាការឆ្លើយតប លោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មថ្មី នៃស្ថានទូតជប៉ុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល ក្នុងរយៈពេល ច្រើនឆ្នាំកន្លងមកនេះ និងការគាំទ្រក្នុងការចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងកម្ចីឥណទានការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។
លោក NAGASE Kensuke ក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនទីចង្អុលផ្លូវឆ្ពោះទៅសម្រេចគោលដៅ ឆ្នាំ២០៣៥ ក៏ដូចជាគោលជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល បន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


